CamNews

តារា 

ការពិតចឹងសោះ! បានជា Fans ពិបាកចិត្តជំនួសស្រីស្អាតរូបនេះ

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីបានឃើញរូបថតរបស់តារាសម្តែងស្រីប្រចាំប្រទេសកូរ៉េ នាង Sulli កាលពីពេលថ្មីៗនេះ ដែលរូបនាងបានថតរូបជា Cover ឲ្យទស្សនាវដ្តី Ceci Magazine បានឲ្យដឹងថា ក្រុមអ្នកគាំទ្របានសម្តែងឲ្យឃើញនូវអារម្មណ៍ទុក្ខព្រួយជាខ្លាំង ចំពោះសុខភាពរបស់តារាស្រីរូបនេះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Koreaboo បានឲ្យដឹងថា ខណៈពេលដែលនាង Sulli បានថតរូបឲ្យទស្សនាវដ្តី CeCi magazine ឃើញថាមានរូបសម្រស់ស្រស់ស្អាតក៏ពិតមែន ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺ រូបនាងហាក់បីដូចជាស្គមជាងកាលពីមុន ខុសប្លែកយ៉ាងខ្លាំង នេះហើយដែលជាហេតុធ្វើឲ្យ Fans មានការបារម្ភចំពោះសុខភាពរបស់នាង ។ 

ហើយចុងក្រោយក្រុមអ្នកគាំទ្ររបស់នាង សង្ឃឹមយ៉ាងមុតមាំថា រូបនាងនឹងមិនសម្រកទម្ងន់ឲ្យស្គមជាងនេះទៀតទេ ព្រោះខ្លាចធ្វើឲ្យសុខភាពរបស់នាងកាន់តែយ៉ាប់ជាងនេះ ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Sulli Seoul South korea kpop