កូរ៉េ ៖ ដោយសារតែខ្លួនជាមនុស្សដែលស្ថិតក្នុងចំណោមម្នាក់ ដែលមានជម្ងឺធ្លាក់ទឹកចិត្ត ហើយដឹងអំពីទុក្ខលំបាកផ្លូវចិត្តមួយនេះយ៉ាងច្បាស់ ទើប Jonghyun ក្លាយជាមនុស្សម្នាក់ចូលចិត្តផ្តល់កម្លាំងចិត្តទៅដល់មនុស្សជុំវិញខ្លួន ខណៈខ្លួនឯងពិបាកនឹងទ្រាំរស់នៅ ។
ក្នុងនោះផងដែរ នាង Amber ដែលជាសមាជិកក្រុម Fx បានថ្លែងនូវអារម្មណ៍សោកសៅរបស់ខ្លួន នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនរបស់ខ្លួនថា "ខ្ញុំបានសើចនូវពាក្យកំប្លែងរបស់អ្នក។ ខ្ញុំបានជូតទឹកភ្នែក ដោយសារតែពាក្យពេជន៍និងដំបូន្មានរបស់អ្នក ដែលតែងតែលើកទឹកចិត្តខ្ញុំកន្លងមក។ នៅពេលដែលខ្ញុំអៀនខ្មាស់ អ្នកមិនបានវាយតម្លៃខ្ញុំទេ ផ្ទុយទៅវិញមានតែព្យាយាមយល់ អំពីមនុស្សដែលខ្វះខាតទេពកោសល្យដូចជាខ្ញុំ។ តើអ្នកដឹងទេ នៅពេលដែលមនុស្សជាច្រើនបានបង្អាប់ថា យើងទាំងពីរមានមុខមាត់ដូចកូនភ្លោះ ខ្ញុំបានលួចមានមោទនភាពចំពោះខ្លួនឯង ដោយសារតែខ្ញុំពិតជាចង់ប្រែក្លាយជាមនុស្សអស្ចារ្យ ដូចជាអ្នកខ្លាំងណាស់។ អរគុណ ពិតជាអរគុណសម្រាប់ការផ្តល់ឱកាសអោយខ្ញុំខ្លាចជាប្អូនស្រីរបស់អ្នក ហើយខ្ញុំនឹងក្លាយជា Amber ព្រមទាំងធ្វើអោយអ្នកមានមោទនភាពចំពោះខ្ញុំ។ បងប្រុស បងធ្វើបានល្អខ្លាំងណាស់ ខ្ញុំស្រលាញ់បង" ។
ម្នាក់នៅខាងក្រោយគឺ នាង Amber ដែលជាសមាជិកក្រុម Fx ជាមួយនឹង Jongyun
គួរបញ្ជាក់ឲ្យដឹងថា ទំនាក់ទំនងដ៏ជ្រាវជ្រៅរបស់ Amber និង Jongyun ប្រៀបដូចជាបងប្អូនបង្កើត ដូចដែលនាងបានលើកឡើងខាងលើនេះចឹង ហើយតារាកូរ៉េទាំងពីរដួងនេះត្រូវបានគេដាក់រហ្ស័សនាមថា "Dinosaur Siblings" ដោយសារតែអ្នកទាំងពីរ មានមុខមាត់ដូចគ្នាពេក ប្រៀបដូចជាកើតក្នុងផ្ទៃម្តាយតែមួយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo