CamNews

តារា 

ប្រយោគមួយឃ្លារបស់ Nadech និយាយទៅកាន់អ្នកកាសែត ពិតជាបញ្ជក់អំពីក្តីស្រលាញ់ចេញពីចិត្តចំពោះ Yaya ពិតមែន

ថៃ ៖ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ តារាសម្តែងប្រុសលោក Nadech Kugimiya និងនាង Yaya Urassaya ព្រមទាំងអ្នកម្តាយទាំងសងខាងបានប្រារព្ធពិធីខួបកំណើតជុំគ្នា ដោយទទួលទានអាហារពេលល្ងាចដ៏សាមញ្ញមួយ ។ ទទ្ទឹមនឹងនេះផងដែរ ក្នុងថ្ងៃទី ១៩ ខែមីនា Nadech ក៏បានចូលរួមក្នុងកម្មវិធីមួយ និងទម្លាយប្រាប់អំពីកាដូដែលជូនទៅដល់ Yaya ​ក្នុងថ្ងៃកំណើតរបស់នាង ដែលជាកាដូពិសេសមួយធ្វើដោយដៃផ្ទាល់ ។ 

អ្នកកាសែតៈ Yaya Urassaya និយាយថា នាងពិតជារំភើបចិត្តក្នុងការទទួលកាដូណាស់។ 

Nadech: ខ្ញុំមានបំណងធ្វើរបស់នោះឲ្យទៅដល់មនុស្សជាទីស្រលាញ់។ ខ្ញុំមិនចង់ទិញកាដូថ្លៃជូននាងទេ ប៉ុន្តែខ្ញុំចង់ធ្វើរបស់ដោយផ្ទាល់ដៃជូនដល់នាង ។ 

អ្នកកាសែតៈ ហើយចុះមានរូបភាពទេ? 

Nadech: រូបភាព? បងៗបានសួរនាងហើយតើ ។ 

អ្នកកាសែតៈ ខ្ញុំសួរអ្នកធ្វើដោយផ្ទាល់ដៃ ។ 

Nadech: ខ្ញុំថតរូបនោះដោយខ្លួនឯងតាំងពីពេលយើងថតរឿង "Game Rai Game Ruk" ហើយខ្ញុំក៏មិនដឹងថាត្រូវឲ្យអ្វីដល់នាង ដូច្នេះហើយទើបខ្ញុំដាក់រូបនោះធ្វើជាអាវយឺត ព្រោះខ្ញុំចង់ជូនអាវយឺតមួយ ដែលមិនមែនត្រឹមជាអាវយឺតទេ ពោលគឺអាវយឺតពិសេសសម្រាប់មនុស្សពិសេស ។ ខ្ញុំបានកម្ម៉ងសម្ភារៈមួយចំនួននិងព្រីនរូបថតចេញមកដោយខ្លួនឯង ។ 

អ្នកកាសែតៈ តើវាពិបាកធ្វើដែរទេ? 

Nadech: វាមិនពិបាកទេ ប៉ុន្តែគ្រាន់តែវាដូចជាឆ្គងៗ។ ជាធម្មតា យើងចំណាយជាងមួយមុឺនបាតសម្រាប់ធ្វើអាវនោះ ប៉ុន្តែខ្ញុំធ្វើវាតែមួយគត់សម្រាប់ Yaya ហើយវាគឺជាអាវយឺតតែមួយគត់នៅលើពិភពលោក ។ ខ្ញុំនឹងរក្សាសម្ភារៈទាំងអស់ត្រូវប្រើប្រាស់វានៅថ្ងៃអនាគត ។ 

អ្នកកាសែតៈ Nadech ធ្វើវាចេញពីបេះដូងមែនទេ?  

Nadech: បាន!! មែនហើយ ។ 

អ្នកកាសែតៈ Nadech ចង់ឲ្យ Yaya ពាក់អាវនឹងអត់? 

Nadech: គាត់ប្រហែលជាពាក់វា ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Nadech Kugimiya Yaya Urassaya