ស្ទើរតែមិនគួរអោយជឿ ៖ (ពីទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក) វត្តមានខ្សែអាថ៍វីដេអូ ខាងក្រោមនេះ សរបញ្ជាក់អោយឃើញពីវិនាទី បុរសជាឪពុកច្រៀង កំដរ សពកូនប្រុសរបស់ខ្លួនដែល ទើបតែនឹងកើតមកនោះ បានស្លាប់បាត់បង់ជីវិតទៅវិញ បន្ទាប់ពី ស្រ្តីជាម្តាយបានស្លាប់បាត់បង់ជីវិតដូច គ្នាដែរ អំឡុងពេលសម្រាល ក្នុងនោះ សេចក្តីរាយការណ៍ បញ្ជាក់ បានថា វីដេអូមួយនេះ មានភាពល្បី ល្បាញជាខ្លាំង ក្នុងពិភពអ៊ិនធើណេត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
របាយការណ៍ បញ្ជាក់ថា បុរសជាឪពុកមានឈ្មោះ Chris Picco ដៃប្រដាប់ដោយហ្គីតានោះ បានសម្រេច ចិត្តច្រៀងបទ "Blackbird" ជូនចំពោះ ទារកតូចរបស់ខ្លួន ដែលទើបតែនឹងកើតហើយជួបវាសនាអាក្រក់ ទារកឈ្មោះ Lennon ស្របពេលដែលប្រសូត្រមកមិនគ្រប់ខែ តាមរយៈប្រតិបត្តិការវះកាត់ កាលពីសប្តា ហ៍កន្លងទៅនេះ ។ ទារកតូចជួបវាសនាអាក្រក់មួយនេះ បាន កើតនៅ សប្តាហ៍ទី ២៤ ចំថ្ងៃទី ៨ វិច្ឆិកា ដោយនៅក្នុងនោះ វាជាគ្រោះអាក្រក់ផ្ទួនៗសម្រាប់បុរសជាឪពុក ពោល ស្រ្តីជាភរិយានិងជាម្តាយលោក ស្រី Ashley បានស្លាប់បាត់បង់ជីវិត នៅក្នុងតែមួយ ។
ទារកតូច ខណៈមានការចិញ្ជឹម និងបីបាច់ជាពិសេស ក្នុងកែវកញ្ជក់យ៉ាងណាក៏ដោយចុះតែជាអកុសល គេបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី ៣ បន្ទាប់ពីប្រសូត្រ នៅ ឯ Loma Linda University Hospital ខាង ក្រៅក្រុង Los Angeles ពោលគេស្លាប់ទៅវិញនៅថ្ងៃទី ១១ វិច្ឆិកា ។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃវីដេអូ មួយនេះ ត្រូវបានគេចុចចូលទស្សនាកើនឡើងដល់រាប់លាននាក់ និង មានការកើនឡើងជាបន្តបន្ទាប់ ក្នុងមួយវិនាទីៗ ។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័រ អោយដឹងថា ៖ ជីវិតដ៏ស្រស់បំព្រងរបស់នាង Ashley ត្រូវបានកាត់ ផ្តាច់ នាសប្តាហ៍កន្លងទៅនេះ ខណៈពេលដែល ដំណើរជីវិតទារកតូច ក៏ខើចខ្លី ទៅទៀត ពោល មានឱ កាសមើលឃើញពន្លឺព្រះអាទិត្យត្រឹមតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ។ លោក Brett Walls អ្នកនាំពាក្យអោយ ក្រុមគ្រួសារជាជនរងគ្រោះ ផ្តល់ជាកិច្ចសម្ភាសន៍ អោយភ្នាក់ងារសារព័ត៌មាន AFP អោយដឹងថា៖ខណៈ បុរសជាឪពុក លោក Chris Picco ទទួលរងនូវភាពរង្គោះរង្គើខាងផ្លូវចិត្ត ដ៏ធ្ងន់ ធ្ងរលើកនេះ ពួកយើងរួម មានដូចជា សមាជិកក្រុមគ្រួសារ មិត្តភក្កិ និង សហគមន៍ នៅតែគាំទ្រ និងលើកទឹកចិត្តគាត់ជានិច្ច ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន