កំសាន្ត ៖ កាលពីពេលថ្មីៗនេះបានលេចលឺដំណឹងថា នាង Aum Patcharapa ត្រូវបានជ្រើសរើសសម្តែងជាតួឯកស្រីក្នុងរឿងភាគថ្មីជាមួយនិងបុរសសង្ហាម្នាក់គឺ លោក Mike Pattaradeth ។ ទោះបីជាមិនទាន់បញ្ជាក់ពីសមីខ្លួន ឬស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ក៏ដោយចុះ ប៉ុន្តែអ្នកគាំទ្រក៏សប្បាយចិត្តក្រែលែងណាស់ទៅហើយ ។
តារាស្រីវ័យ ៤០ ឆ្នាំរូបនេះ បានផ្តល់កិច្ចសម្ភាស៍ជាមួយអ្នកកាសែតថា នាងបានអានខ្លឹមសារនៅក្នុងរឿងរួចហើយ ប៉ុន្តែនៅមិនទាន់សម្រេចចិត្តថានឹងត្រូវសម្តែងរឿងនេះ ឬអត់នៅឡើយទេ ។
រីឯបុរសសង្ហា លោក Mike Pattaradeth ក៏បានចេញមកមាត់បន្ទាប់ថា លោកចូលចិត្តតារាថៃជើងចាស់ នាង Aum Patcharapa ហើយរឹតតែចង់សម្តែងរឿងថ្មីជាមួយនាងជាថ្មីម្តងទៀត ។
គួរបញ្ជាក់ឲ្យដឹងថា តារាថៃមួយគូនេះសម្រេចលេងរឿងថ្មីជាមួយគ្នា វាគឺជាលើកទីពីរហើយ ដែលអ្នកទាំង ២ បានសម្តែងជាមួយនឹងគ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradialy