CamNews

តារា 

តារាសំដែងស្រីកូនកាត់ខ្មែរ ជាតួអង្គស្រីស្នេហ៍របស់ James Bond ក្នុងរឿង Skyfall

តារាសំដែងស្រី នាង Berenice Marlohe ដែលជាកូនកាត់ខ្មែរ បារាំង នឹងបង្ហាញខ្លួននៅក្នុង
ខ្សែភាពយន្ដថ្មីរបស់ហូលីវូដ ដែលនឹងត្រូវចាប់បញ្ចាំងនៅចុងឆ្នាំនេះ។

មានស្រុកកំណើត និងរស់នៅ​ក្នុងទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ នាង Berenice Marlohe កូន
កាត់ខ្មែរបារាំង កំពុងត្រូវបានប្រជាជនខ្មែរចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលចុងក្រោយនេះ។
ដោយសារតែនាង មានវត្តមាននៅក្នុង​រឿង 007 James Bond របស់ហូលីវូដ ដែល​គ្រោង​នឹង
​ចាប់​បញ្ចាំង​នៅ​ប៉ុន្មានខែខាងមុខ។

​Berenice Marlohe ​បាន​ក្លាយ​ជា​តារា​របស់​ហូលីវូដ​តាម​រយៈ​ការ​ថត​រឿង 007 James Bond
ទី​២៣ ដែល​មាន​ចំណង​ជើង​ថា Skyfall នៅ​ក្នុង​ឆ្នាំ​២០១២​។ នៅ​ក្នុង​រឿង Skyfall ​នេះ តារា
សំដែង ​Berenice Marlohe ​ដើរ​តួជាតួអង្គ មាន​ឈ្មោះ​ថា Severine។


Berenice Marlohe (ឆ្វេង) ពិតជាស្រស់ស្អាត

ជាមួយ​នឹង​រូប ​រាង និង​ត្រេ​មុន​បែប​ពួក​ប៉ែក​អឺរ៉ុប​ ដែល​ដាច់​ឆ្ងាយ​ពី​បណ្តា​ជាតិ​សាសន៍​នៅ​
អាស៊ី​នោះ តែ​គេ​បាន​ដឹង​ថា Berenice Marlohe គឺ​មាន​ឈាម​ជ័រ​ពាក់​កណ្តាល​នៅ​តំបន់​អាស៊ី​។

 



ដោយ ៖ សូរីយ៉ា
ប្រភព ៖ spero/YT


Tags: Berenice Marlohe cambodia khmer star hollywood