តាមប្រភពព័ត៌មានពីកាសែតកោះសន្តិភាព នាំពាក្យ លោកម៉ក់ ហុង អធិការប៉ូលិសខណ្ឌសែន
សុខ បានប្រាប់ថា អ្នកគ្រប់គ្រងក្លឹបម៉ូណាកូ និងមេកាម្នាក់ទៀតត្រូវបានប៉ូលិសឃាត់ខ្លួននៅព្រឹក
ថ្ងៃទី៥ មិថុនា ២០១២ ដោយសង្ស័យជាប់ពាក់ព័ន្ធប្រើអំពើហឹង្សាទៅលើជនរងគ្រោះ ។
ជនសង្ស័យទាំង២នាក់នេះមានឈ្មោះរិទ្ធី វឌ្ឍនៈ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកគ្រប់គ្រងក្លឹប និង
ឈ្មោះសួន ភិរម្យ ភេទប្រុស អាយុ២៧ឆ្នាំ ជាមេកានៅក្លឹបនេះ ។ ដោយឡែកប៉ូលិសក៏បានឃាត់
ខ្លួនយុវជនភាគីម្ខាងទៀតចំនួន៣នាក់ ផងដែរ ដែលមានឈ្មោះស្រ៊ុន តុលា, រស់ វណ្ណដន, សុខ
ផាណា ឯសន្តិសុខក្លឹបនេះម្នាក់ទៀតដែលជាប់ពាក់ព័ន្ធបានគេចខ្លួន បាត់។ ចំពោះការឃាត់ខ្លួនជនទាំង៥នាក់ខាងលើនេះប៉ូលិសខណ្ឌសែនសុខ បានឱ្យដឹងថា ជាករណីវាយតប់គ្នា។
គួរឲ្យរំលឹកថា ហេតុការណ៍វាយតប់គ្នានេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣៥នាទីយប់
ថ្ងៃទី៤ មិថុនា ២០១២ នៅ ក្លឹបម៉ូណាកូ តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យោងទាមប្រភពព័ត៌មាននេះ ក៏បានឲ្យដឹងថា ក្រុមសន្តិសុខមានគ្នា៣នាក់ បានព្រួតគ្នាវាយដោយប្រើឈើជ្រុង និងអាយឌីទៅលើយុវជន៤នាក់ បណ្តាលឱ្យ ២នាក់រងរបួសធ្ងន់ ហើយអូសយកទៅទុកនៅព្រៃស្មៅក្រោយក្លឹបថែមទៀត ។ មិនតែប៉ុណ្ណោះក្រុមសន្តិសុខនេះបានយកដុំថ្ម និងអាយឌីវាយកញ្ចក់រថយន្តរបស់ជនរងគ្រោះ បណ្តាលឱ្យបែកកញ្ចក់ខាងមុខ និងកញ្ចក់ទ្វារក្រោយខាងឆ្វេងបែកខ្ទី បន្ទាប់ពីពួកជនរងគ្រោះធ្វើឱ្យជ្រុះកែវ និងយកជើងទាត់ទឹកកកលេងក្នុងក្លឹបហាក់ខ្វះសីលធម៌ និងបង្កភាពអនាធិបតេយ្យ ៕