ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីលោកឪពុកជាទីស្រលាញ់អស់ពីបេះដូងរបស់តារាសម្តែងស្រីនាង Kimberly បានទទួលមរណៈភាព កាលពីថ្ងៃទី ២៦ ខែវិឆ្ឆិកានេះ តារាស្រីរូបនេះពិតជាពោរពេញទៅដោយការសោកស្តាយ និងពិបាកចិត្តយ៉ាងខ្លាំង រហូតគេងមិនលក់ ហើយយំហើមភ្នែករហូតថែមទៀតផង ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Gossipstar បានឲ្យដឹងថា ក្រោយពីរឿងដ៏សោកស្តាយមួយនេះបានកើតឡើយចំពោះនាង Kimberly គឺមានបុរសម្នាក់ដែលមិត្តប្រុសរបស់នាង Kimberly នោះគឺលោក Mark prin តែងតែនៅក្បែរគ្រប់ពេលមិនថា ដើរ ឈរ អង្គុយ ឬ ពេលទទួលភ្ញៀវឡើយ គឺលោក Mark នៅពីក្រោយខ្នងមិត្តស្រីរបស់គាត់ជានិច្ច ដើម្បីឲ្យនាង Kimberly មានភាពកក់ក្តៅកាន់តែខ្លាំង ។
ថ្វីត្បិតតែថ្ងៃដែលដំណឹងថា ឪពុករបស់នាង Kimberly ទទួលមរណៈភាព លោក Mark មិនបានត្រលប់មកទាន់ពេលវេលា បណ្តោយឲ្យនាង Kimberly ទទួលភ្ញៀវតែម្នាក់ឯងទាំងទឹកភ្នែក ប៉ុន្តែទោះជាយ៉ាងណាពេលនេះមិត្តប្រុសរបស់នាង Kimberly បានមកចាត់ចែងពិធីបុណ្យសព្វទាំងមូល ហើយថៃទាំងសម្រេចចិត្តធ្វើជាអង្គរក្យការពារនិងមើលថែ នាង Kimberly មួយទំហឹងតែម្តង បន្ទាប់ពីលោក ឪពុករបស់នាង Kimberly បានបាត់បង់ជិវិតនឹងគ្មានថ្ងៃវិលត្រលប់មកវិញ ៕
ដោយ ៖ គន្ធា