CamNews

ភាពយន្ត 

អត់ទាស់!​ មើលរឿង FREE​ នៅលើ JaiKonTV រហូតដល់ដាច់ខែកក្កដានេះ

អស្ចារ្យ ៖ ចូលរួមទប់ស្កាត់ការថតចម្លងទាំងអស់គ្នា ដោយប្រើប្រាស់ JaiKonTV។

កាលពី​ថ្ងៃទី ១៥ កក្កដា​​ ២០១៧ JaiKonTV បានរៀបចំពិធីជប់លៀងសម្ពោធកម្មវិធីទូរស័ព្ទរបស់ខ្លួនដែលបានប្រព្រឹត្តឡើងនៅឯហាង Xignature ដោយមានការចូលរួមរៀបចំកម្មវិធីដោយ MyBurgerLab, Legend Cinemas, AKASA Studio, Krispy Kreme, Breadtalk & T-Shop រួមទាំងមានវត្តមាន របស់ភ្ញៀវកិត្តយសជាច្រើនផងដែរ។

ធ្លាប់តែឃើញ JaiKonTV នៅលើបណ្ដាញសង្គមឬ នៅលើរ៉ឺម៉ក ចុះអ្នកដឹងទេថាតើ JaiKonTV ជាអ្វី? តោះ! មកស្វែងយល់ពី JaiKonTV បន្ទាប់ពីការសម្ពោធជាផ្លូវការរបស់កម្មវិធីទូរស័ព្ទមួយនេះ។




អ្នកតំណាង​ JaiKonTV លោក ឡៅ ហុងទ្រី (ហៅ Felix)​ បានបញ្ចេញមតិថា៖ “ មូលហេតុដែលបណ្ដាលឲ្យមាន JaiKonTV គឺដោយសារខ្ញុំបាទនិងក្រុមការងារមានគោលបំណងចង់ជួយគាំទ្រនិងជម្រុញឲ្យមានការច្នៃប្រឌិតក្នុងការបង្កើតថ្មី ចង់ទប់ស្កាត់ការថតចម្លង ចង់ឲ្យយុវវ័យខ្មែរគ្រប់ជំនាន់មានមោទភាពក្នុងសមិតផលមួយ ដែលត្រូវបានបង្កើតឡើងដើម្បីវិស័យកម្សាន្តក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀតនោះ JaiKonTV ក៏ជាកម្មវិធីទូរស័ព្ទមួយដែលផ្ដល់នូវភាពងាយស្រួលក្នុងការស្វែងរកនូវវីដេអូថ្មីៗ ជាពិសេសគឺវីដេអូក្នុងស្រុកប្លែកៗបែបOriginal” លោកក៏បានបន្ថែមទៀតថា​ “ យើងមានគោលបំណងចង់ពង្រីក JaiKonTV ទៅកាន់ប្រទេសជិតខាង ដើម្បីចែករំលែកពីស្នាដៃថ្មីៗរបស់អ្នកបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យវិស័យកម្សាន្តក្នុងប្រទេសឈានទៅដល់វេទិការអន្តរជាតិ។ ” ជាមួយគ្នានោះផងដែរ JaiKonTV ក៏បានប្រកាសទៅកាន់សាធារណៈអំពីការសហការរវាង JaiKonTV ជាមួយនឹង Smart, PNN TV ដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ។




          សូមបញ្ជាក់ផងដែរថា​ JaiKonTV គឺជាកម្មវិធីទូរស័ព្ទស្របច្បាប់ដំបូងបង្អស់ក្នុងប្រទេសកម្ពុជាក្នុងការទស្សនាវីដេអូ ដែលបង្កើតឡើងដើម្បីជម្រុញ វិស័យភាពយន្តនិងការផលិតក្នុងស្រុកឲ្យមានការរីកចម្រើន។ បន្ទាប់ពី JaiKonTV បានដាក់ឲ្យប្រើរយៈពេល២ខែមក គឺមានអ្នកទាញយកនិងប្រើប្រាស់រហូតដល់៥ម៉ឺនជាង(50,000+)។ 


 បច្ចុប្បន្នប្រិយមិត្តអាចមើលវីដេអូគ្រប់ប្រភេទក្នុងកម្មវិធីបានដោយឥតគិតថ្លៃ ហើយនាពេលឆាប់ៗនេះ​ JaiKonTV នឹងផ្ដល់ជូន​​​នូ​​​វ​​​ការ​​​ចុះឈ្មោះជាពី​​​​ប្រភេទ គឺ ​​​​​​ចុះឈ្មោះប្រចាំសប្តាហ៍​​​មានតម្លៃ ៤០០០រៀល ($0.99) និងចុះឈ្មោះប្រចាំខែ​​​មានតម្លៃ ១២​​០០០រៀល ($2.99​​)​​។ ការ​​​ចុះឈ្មោះ​ទាំងអស់​​​នេះនឹងអាច​​​ធ្វើ​​​ការទូទាត់​បាន​​តាម​​​រយៈ Smart Luy, Pi Pay, Pay&Go និងប្រព័ន្ធទូទាត់លុយផ្សេងៗទៀត។ អ្វីដែលពិសេសទៅទៀតនោះ JaiKonTV ក៏បានបន្ថែមទៀតថា នឹងមានខ្សែភាពយន្ត រឿងភាគ ឬវីដេអូថ្មីៗសម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីជារៀងរាល់សប្ដាហ៏។




គោលបំណងក្នុងការបង្កើតកម្មវិធីនេះឡើង គឺដើម្បីនាំយកវីដេអូនិងភាពយន្តជាច្រើនមកជូនប្រជាជនកម្ពុជា ដោយរួមមានផលិតកម្មធំៗនិងល្បីៗទាំងក្នុងនិងក្រៅស្រុកជាច្រើនដូចជា Kongchak Pictures, Red Pictures, ព្រហ្មចក្រ, មហាហង្ស, ពូព្រហ្ម,  TVB(ហុងកុង), Media Corp(សាំងហ្គាពួរ), GDH(ប្រទេសថៃ), Sanlih(តៃវ៉ាន់), Primework & Kidsmith (ម៉ាឡេស៊ី) និង iMBC(កូរ៉េ)។  ភាពយន្ត និង រឿងភាគទាំងនេះភាគច្រើននិយាយជាភាសាខ្មែរ ឬមាន Subtitle ជាភាសាខ្មែរនិងអង់គ្លេស។ លើសពីនេះទៀត JaiKonTV ក៏បានប្រមូលផ្ដុំវីដេអូក្នុងស្រុក បែបកំប្លែង រឿងខ្លី និងវីដេអូទាក់ទងនឹងការអប់រំផ្សេងៗជាច្រើនទៀត។ កម្មវិធីនេះក៏ផ្ដល់ឱកាសដល់អ្នកផលិតឬអ្នកបង្កើតថ្មីក្នុងស្រុកទាំងអស់មានឱកាស ដាក់បញ្ចូលនិងបង្ហាញវីដេអូរបស់ខ្លួនទៅកាន់ប្រិយមិត្ត​​ទូទាំងប្រទេស។ (អានបន្ថែម: http://bit.ly/channelownerinfo)


មតិយោបល់អ្នកប្រើប្រាស់ផងដែរគឺ កញ្ញា រចនា បាននិយាយថា “ក្នុងការទាញយកនិងប្រើប្រាស់កម្មវិធីទូរស័ព្ទ JaiKonTV នេះខ្ញុំយល់ថាវាមានភាពងាយស្រួលជាងការស្វែងរក Full Movie ក្នុង Youtube ហើយថែមទាំងមានខ្សែភាពយន្ដល្បីជាច្រើនផងដែរ។”

អ្វីដែលពិសេសក្នុងខែកក្កដានេះគឺ ប្រិយមិត្តអាចទាញយក JaiKonTV ហើយនឹងទទួលបានសមាជិក VIP រហូតដល់ចុងខែ កក្កដាដោយឥតគិតថ្លៃ ចាំអង្កាល់ទៀត ទាញយកឥឡូវនេះ http://onelink.to/jaikontv






ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Jaikon TV