CamNews

តារា 

ថាម៉េច? Alek teeradetch កំពុងតែទាក់ទងគ្នាស្ងាត់ៗជាមួយនឹងតារាស្រីល្បីឈ្មោះម្នាក់នឹង?

កំសាន្ត ៖ នាង Toey Jarinporn នៅលីវជាច្រើនខែមកហើយ បន្ទាប់ពីរូបនាងប្រកាសបែកគ្នាជាមួយនិងលោក Alex Rendell ដែលជាតារាសម្តែងថៃដូចគ្នា ។ 

ហើយថ្មីៗនេះ មានពាក្យចចាមអារាមបានល្បីតៗគ្នាថា លោក Boy Parkon និងនាង Toey Jarinporn លួចទាក់ទងគ្នាស្ងាត់ៗ បន្ទាប់ពីសម្តែងរឿងភាគមួយជាមួយគ្នា ប៉ុន្តែអ្នកទាំងពីរបានបញ្ជាក់ហើយថា ត្រឹមតែជាមិត្តប៉ុណ្ណោះមិនអាចមានអ្វីលើសពីនេះទៀតទេ ។​

ប៉ុន្តែអ្វីដែលជាប្រធានបទក្តៅនោះគឺលោក Alek teeradetch ដែលជាកំលោះមួយរូប ព្រមទាំងជាតារាល្បីនៅក្នុងស្រុកថៃនោះផងដែរ ត្រូវបានគេដឹងថា កំពុងតែលួចទាក់ទងគ្នាយ៉ាងលួចលាក់ជាមួយនិងនាង Toey Jarinporn ដោយបណ្តើរគ្នាទៅវត្តមួយនៅឯបណ្តាខេត្ត ដោយគ្មានវត្តមានតារាល្បីៗផ្សេងៗចូលរួមឡើយ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ gossipstar


Tags: Alek teeradetch Boy pakorn Toey Jarinporn