CamNews

តារា 

ស្អីគេ !! បុរសសង្ហាលោក Song Joong Ki ល្បីថា ថតជាប់ខ្មោចនូវផ្ទៃខាងក្រោយនៃ រូបថតរបស់គាត់

ព័ត៌មានកំសាន្ត ៖ លោក Song Joong Ki គឺជាបុគ្គលមួយរូបដែល ឈរនៅពាក់កណ្តាលនៃ ការជជែកពិភាក្សាដ៍ធំមួយនៅលើ អនឡាញអំពីការ ប្រទះឃើញខ្មោច ដែលនៅផ្ទៃខាងក្រោយនៃ រូបថតររបស់លោក មានជាប់ខ្មោចនោះ ហើយរឿងនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ 


កាលពី ២ទៅ ៣ថ្ងៃកន្លងមកនេះក្រុមអ្នកគាំទ្រ បាននិយាយលើកឡើងអំពី រូបថតមួយសន្លឹករបស់លោក Song Joong Ki ដែលបាន ថតជាប់ជាមួយនឹង ស្រមោលខ្មោច នៅក្នុងទីក្រុង Hong Kong ។ 

ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Koreaboo នឹងការបង្ហោះដើមគេបង្អស់របស់ គេហទំព័រ Sina ទីបំផុតក៍បាន រីករាលដាលតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងប្រទេសកូរ៉េខាងត្បូង ។


ដំបូងពួកយើងបានក្រលេកមើលដោយ​ មិនបានយកចិត្តទុកដាក់ឡើយ តែយើងមើលទៅ ​ហាក់បីដូចជា មើលមិនស្គាល់ថា អ្វីទៅដែលកំពុងតែនៅ ផ្ទៃខាងក្រោយនៃរូបថតនោះ ។

ទោះបីជាយ៉ាងណាក៍ដោយ រូបថតទាំងនោះ ​ត្រូវបានគេបញ្ជាក់ថា វាមិនមែនជាការពិតនោះទេ ដែលថា មានខ្មោចនៅផ្ទៃខាងក្រោយនៃ រូបផងនោះ​ ពីព្រោះវាគ្រាន់តែជា រឿងបោកបឆ្ឆោត របស់ប្រជាជនដែលមានដៃ រពឹស តែប៉ុណ្ណោះ ។ 


ក្នុងការថតរូបដើមដែលបានបង្ហាញរបស់ Bazaar នៃ Harper វាត្រូវបានចង្អុលបង្ហាញថា​ មិនបានឃើញម្រាមដៃអ្វីនៅទីនោះទេ ។ 

រឿងទាំងអស់នេះ ត្រូវបានគេសន្និដ្ឋានថា មកការលេងភ្លេង ដែលជាប់នឹងជញ្ជាំង ដូច្នេះ បានធ្វើប្រជាជនមានការ យល់ច្រលំថា លោក Song Joong Ki បានថតជាប់ខ្មោចនៅផ្ទៃខាងក្រោយនៃ រូបថតរបស់គាត់ ។ 


 

ប្រែសម្រួលដោយ ៖ គន្ធា


ប្រភព​ ៖ lollipop


Tags: Song Joong Ki Seoul South korea Kpop