CamNews

តារា 

Psy ជួបគ្រោះថ្នាក់ចរាចរណ៍ បុកខ្ទេច រថយន្ត Rolls Royce ខ្ទង់ រាប់សិប ម៉ឺនដុល្លារ

ព័ត៌មានតារា ៖ តារាចម្រៀងល្បីឈ្មោះ Psy ពីប្រទេស កូរ៉េខាងត្បូង ល្បីឈ្មោះទូទាំងសកលលោក ក្រោយពីទទួលបានភាគជោគជ័យទៅលើបទចម្រៀង Gangnam Style នោះបានជួបឧបទ្ទេវហេតុ គ្រោះថ្នាក់ចរាចរណ៍ រសៀលម្សិលមិញនេះ​នៅក្នុង ​ទីក្រុង Hangzhou ប្រទេស ចិន ពោល រថយន្ត Rolls Royce ពណ៌ក្រហមរបស់ លោក  បោល  បុកគ្នា ​ជាមួយ​  នឹង រថយន្តក្រុង នេះបើយោងតាម សេចក្តីរាយការណ៍ ។


គួរបញ្ជាក់ កាងរថយន្ត Rolls Royce ផ្នែកខាងមុខ បានបាក់ខ្ទេច បន្ទាប់ពីរថយន្ត ២គ្រឿងខាងលើ បុកគ្នា ក្នុងនោះ ពុំមាននរណាម្នាក់ រងរបួសនោះទេ ។  របាយការណ៍បញ្ជាក់អោយដឹងថាមុនពេល គ្រោះថ្នាក់  ចរាចរណ៍  គេ  ឃើញ Psy បើក  រថយន្ត  Rolls Royce ខណៈរថយន្តទំនើបមួយគ្រឿង ផ្សេងទៀត​ Porsche បើកដឹកមុខ ។ ករណីគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍លើកនេះ​ បានកើតឡើង នៅត្រង់ចំនុចផ្លូវប្រសព្វ ផ្លូវ Yan’an road និងផ្លូវ Qingchun road ។   រថយន្ត  ទាំងពីរ គ្រឿងរងនូវ ការខូចខាតរៀងខ្លួន ខណៈសេចក្តីរាយការណ៍ ប៉ាន់ប្រមាន  អោយ ដឹងថា រថយន្តក្រុងខូចខំក្នុងទំ ហំសាច់ប្រាក់ ប្រមាណ ២០០០ យ័ន ក្នុងនោះ Rolls Royce ទំហំ   នៃ  ការខូចខាត អាចកើនឡើង ដល់ទៅ ៧០០,០០០ យ័ន ។ ភាគទាំងសង បានស្រុះស្រួលគ្នា ត្រូវ​តាមរយៈការចរចារ ជាមួយនឹង ការផ្តល់ប្រាក់សំណង ។ ភ្លាមៗ Psy ដែលជាតារាចម្រៀងល្បីឈ្មោះនោះត្រូវបានរថយន្ត Porsche ជម្លៀសខ្លួនចេញពីទីកន្លែង កើតហេតុ ។ យោងតាមសារ ព័ត៌មាន   ក្នុងស្រុក បញ្ជាក់អោយដឹងថា តារាចម្រៀងល្បីឈ្មោះ តាមរយៈបទ Gangnam Style បង្ហាញវត្តមាននៅក្នុងទីក្រុង ក្នុងឱកាស នៃ កម្មវិធីសម្ភោធ បារ មួយកន្លែង អំឡុងគ្រោះថ្នាក់ចរាចរណ៍ លោកកំពុងតែធ្វើដំណើរវិលត្រលប់ទៅ កាន់សណ្ឋាគារវិញ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Star news Breking news Gangnam style Psy Gentleman South korea