CamNews

តារា 

Rihanna បង្ហាញភាពស្រើបស្រាល លើទស្សនាវដ្ដី Complex

កំពូលតារាចម្រៀង ស្បែកសម្បុរស្រអែម Rihanna បានបង្ហាញខ្លួនយ៉ាងសិចស៊ី នៅលើទំព័រ
ទស្សនាវដ្ដី Complex ព្រមទាំងបានចែករំលែកព័ត៌មានស្ដីពីការងាររបស់នាង ប៉ុន្ដែបដិសេធ
មិននិយាយអំពីមិត្តប្រុស (Chris Brown)។

នៅលើទំព័រទស្សនាវដ្ដី Complex កំពូលតារាចម្រៀង Rihanna បានធ្វើឱ្យទស្សនិកជនទូទៅ
បានទស្សនាភាពសិចស៊ីដ៏គួរឱ្យចាប់អារម្មណ៍របស់នាងម្ដងទៀត បើទោះជាគេតែងធ្លាប់ឃើញ
នាងបញ្ចេញរូបរាងសិចស៊ីរាប់មិនអស់ក៏ដោយ។

ក្នុងកិច្ចសម្ភាសមួយរបស់នាង ជាមួយនឹង ទស្សនាវដ្ដី Complex ស្រីស្អាតដែលទើបតែទទួល
បានពានរង្វាន់ People’s Choice Awards 2013 រូបនេះបានបង្ហើបឱ្យដឹងនូវស្ថានភាពការងារ
មួយចំនួនរបស់ខ្លួន ប៉ុន្ដែនាងបានបដិសេធ មិនថ្លែងអំពីរឿងស្នេហា។ Rihanna ថ្លែងថា ៖ "ដូច
អ្នករាល់គ្នា ខ្ញុំចូលចិត្តរក្សានូវភាពដោយឡែករបស់ខ្លួន មានអ្នកខ្លះចូលចិត្ដ តែអ្នកខ្លះមិនចូល
ចិត្ត"។

Rihanna បានឱ្យដឹងថា បច្ចុប្បន្ន អាជីពរបស់ខ្លួន មានការរីកចម្រើនជាងមុន ជាក់ស្ដែងកាលពី
ពេលថ្មីៗនេះ នាងបានទទួលពានរង្វាន់​ People’s Choice Awards 2013 ផងដែរ។










ដោយ ៖ សីហា
ប្រភព ៖ DT


Tags: Rihanna sexy Complex