ប្លែកៗ ៖ ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ ប្រជាជនមានការភ័យខ្លាច យ៉ាងខ្លាំង ចំពោះការជាវ ទឹកដោះគោ នៅក្នុងស្រុក ដោយសារតែមានការភ័យក្លាយថា មានសារធាតុគីមី ។ ហើយពេលនេះ មានសហគ្រិន ជនជាតិចិនម្នាក់បាន នាំយកសត្វចិញ្ចឹម របស់នាង មកក្នុងទីក្រុងដើម្បី ផ្តល់នូវភាពជាក់ស្តែងថា វាគឺជាទឹកដោះគាេ ធម្មជាតិ ។
ដោយយោងតាមរបាយការណ៍ពី គេហទំព័រ NetEase នាពេលចុងសប្តាហ៍ នេះ ប្រជាជនបានប្រទះឃើញ គោមួយក្បាលនៅតាមដងផ្លូវ ដែលមានទីតាំងនៅក្នុងទីក្រុង Beijing នៃស្រុក Chaoyang ដែលគោ នោះត្រូវបានគេនាំយកមក ដើម្បីបញ្ជាក់ការពិតថា នោះជាទឹកដោះគោ ស្រស់ធម្មជាតិដោយគ្មាន ជាតិគីមី ។ វាជាការល្អខ្លាំងណាស់ដែល សហគ្រិនរូបនោះ បាននាំយកមកនូវការ លក់ទឹកដោះគោ ស្រស់បែបនេះ ហើយនាង ថែមទាំងបានចែករំលែក នូវបទពិសោធន៍ នឹងភាពសប្បាយរីករាយដែល ទៅកាន់ប្រជាជន នៅក្នុងទីក្រុងនោះផងដែរ ។
ទឹកដោះគោស្រស់នោះ លក់បាន ៨ យ័ន នៅក្នុង១ កញ្ចាប់ ហើយពេលនេះ កំពុងតែមានតម្រូវការ កើនឡើង កាន់តែខ្លាំងថែមទៀតផង ។
ខណៈពេលដែលមាន មនុស្សជាច្រើន អន្ទះសា ចង់ផឹកវា ក្រោយពីដឹងថា ជាទឹកដោះគោស្រស់ ពិតប្រាកដមែន ប៉ុន្តែអ្នកទស្សនាមួយ ចំនួនពិតជា មិនអាចជួយក្នុងការបង្ខំ ឲ្យសត្វគោ នោះមានទឹកដោះភ្លាមៗ ទាន់ចិត្តអ្នកដែលចង់ផឹកវា នោះដែរ ។
កាលពីឆ្នាំមុន មានប្តីប្រពន្ធវ័យក្មេង មួយគូត្រូវបានប្រទះឃើញ ច្របាច់ ទឹកដោះគោពី ពពែ ៤ ក្បាលនៅលើចិញ្ចើមផ្លូវ Xi'an ដោយដាក់លក់ទឹកដោះពពែ ស្រស់ៗ នោះ ហើយទទួលបានកម្រែ ១០ RMB ក្នុងមួយដប ។
ពីរខែក្រោយមក សហគ្រិន ដែលបានលក់ទឹកដោះពពែ ស្រស់ៗនោះ ត្រូវបានគេរកឃើញថា វិធីនេះ ពិតជាមានប្រសិទ្ធិភាព ហើយផ្តល់ភាពងាយស្រួល សម្រាប់អ្នកដែលចង់ទទួល ទានទឹកដោះពពែ ស្រស់ដែលគ្មានសារធាតុ គីមី ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ shanghaiist