CamNews

តារា 

នាង Kim Kardashian តា​រា​ស្រី​ល្បី ខាង​អាក្រាត​​កាយ ប្រ​កាស​ចង់​បញ្ឈប់​ថត​រូប សិច​ស៊ី​តទៅ​ទៀត

(បរទេស)៖ នាង Kim Karda​shian តារាស្រីល្បី ខាងអាក្រាត ពេលនេះបានធ្វើការប្រកាស ឲ្យមហាជនមានការភ្ញាក់ផ្អើល​ទៀតហើយ ដោយនាងនិយាយថា នឹងបញ្ឈប់ការថតរូបស្រាត នាពេលឆាប់ៗ ប៉ុន្តែមិនមែនពេលនេះទេ។

កាលពីពេលថ្មីៗ​កន្លង ទៅ Kardashian ធ្លាប់បានប្រកាសថា នាងនឹងថតរូបលក្ខណៈអាក្រាត ដូចដែលនាងពេញចិត្តបែបនេះ រហូតដល់ថ្ងៃស្លាប់ ហើយនាងក៏បានក្លាយជា តារាស្រីល្បីខាងសិចស៊ីម្នាក់ តាមប្រព័ន្ធអ៉ីនធឺណេតទៀតផង ទោះបីជាមានអ្នកខ្លះនាំគ្នា រិះគន់អ្វីដែលនាងធ្វើ ក៏ដោយ។

Kardashian ចេញមុខប្រកាស ពីបំណងបញ្ឈប់ការថតអាក្រាតនេះ ធ្វើឲ្យមហាជនស្ទើរតែមិនជឿថា តារាស្រីសិចស៊ីរូបនេះ នឹងធ្វើវាបានទេ ព្រោះនាងទើបតែនិយាយ​ កាលពីពេលថ្មីៗសោះថា នឹងថតរូប selfie បែបអាក្រាត រហូតដល់ថ្ងៃស្លាប់ ប៉ុន្តែពេលនេះ នាងបែរជាប្រកាសប្ដូរជំហរ គួរឲ្យភ្ញាក់ផ្អើលទៅវិញ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Kim Kardashian Sexy