CamNews

តារា 

ថាម៉េច!! អ្នកគាំទ្រត្រូវឆ្នោតផ្អើលពេញទឹកពេញដី ដោយសារលោក James ma??

កំសាន្ត ៖ កាលពីថ្ងៃទី ១៨ កញ្ញា កន្លងទៅនេះ លោក James ma បានបង្ហោះរូបថតមួយសន្លឹកដែលកំពុងតែឈរនៅកណ្តាលទីក្រុងហុងកុង ដោយភ្ជាប់មកជាមួយនិងចំនងជើងថា "852 ម្តងទៀត?? អូ មែនហើយ #ហុងកុង" ។ 

ស្រាប់តែនៅថ្ងៃទី ០១ តុលា ឆ្នាំ ២០១៧ លទ្ធផលឆ្នោតក៏បានចេញលេខ ២ ខ្ទង់ចុងក្រោយដែល តួប្រុសក្នុងរឿង "សុំជាបុរសម្នាក់ក្នុងចិត្តអូន" បានបង្ហោះ គឺលេខ 52 ។ 

ទទ្ទឹមនឹងនេះផងដែរ អ្នកគាំទ្របាននាំគ្នាខមមិនថា ពួកគេបានត្រូវឆ្នោតផ្អើលពេញទឹកពេញដី ដោយសារលោក James ma ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: James ma