ថ្មីៗនេះ ការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញា Iowa អាមេរិច ត្រូវបានធ្វើឡើងនៅ Davenport ។
ស្រីស្អាត អាយុ ២៣ឆ្នាំ នាង Nicole Kelly មកពី Keokuk បានក្លាយជាបវរកញ្ញាឯកប្រចាំរដ្ឋ
នេះ។ អ្វីដែលពិសេសនោះ Nicole គឺជាបេក្ខនារីម្នាក់ ដែលបានកំបុតដៃម្ខាងខាងឆ្វេង ត្រឹម
កំភួនដៃ។
Nicole Kelly បានរៀបចប់នៅមហាវិទ្យាល័យ Nebraska – Lincoln កាលពីខែឧសភា ឆ្នាំ ២០១២
និងកំពុងមានផែនការអភិវឌ្ឍ អាជីពលើវិស័យសិល្បៈនៅ Broadway។ នាងមានស្រុកកំណើត
នៅ Iowa ហើយបច្ចុប្បន្ន Nicole កំពុងរស់នៅទីក្រុង New York ជាមួយក្តីសង្ឃឹម ចង់សំរេចក្តី
សុបិនក្លាយជាអ្នកសិល្បៈ របស់ខ្លួន ក្នុងពេលឆាប់ៗនេះ។
នៅថ្ងៃទី ១៥ ខែកញ្ញា ខាងមុខនេះ Nicole Kelly រួមជាមួយស្រីស្អាតជាច្រើនផ្សេងទៀត នឹងមាន
មុខនៅ Atlantic, New Jersey ដើម្បីចូលរួមប្រកួតបវរកញ្ញា សហរដ្ឋអាមេរិច៕
ដោយ៖ សិលា
ប្រភព៖ K14