ភ្នំពេញៈ តារាចម្រៀងមានសន្ទុះកេរ្តិ៍ឈ្មោះ ម្តងឡើងម្តងស្រកមិនទៀងទាត់ អ្នកនាង សុខ
ស្រីនាង កាលពីម្សិលមិញ នាងបានសម្ងំរៀបចំពិធីជប់លៀងខួបកំណើតស្ងាត់ៗ ដោយធ្វើ
ឲ្យទស្សនិកជនគិតថា ការរៀបចំកម្មវិធីនេះ ប្រហែលជាមានបុរសកំពូលស្នេហ៍ ជាអ្នកធ្វើ
ផ្គាប់ចិត្ត នាងជាក់ជាមិនខាន ។
អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលតារាចម្រៀងស្រីរូបនេះ បានចាប់យកអាជីពសិល្បៈ ប៉ុន្តែគេមិនធ្លាប់បានឃើញនាងសម្ញែងពិធីជប់លៀង ឲ្យមានភាពលេចធ្លោណាមួយ ដូចតារា
ក្នុងសិល្បៈដទៃទេ។ ភាគច្រើនគេសង្កេតឃើញ ជីវិតឯកជនរបស់នាង ហាក់មានភាពស្ងប់
ស្ងាត់ខុសប្លែក ពីអ្នកសិល្បៈដទៃ ដែលនិយមរស់នៅក្នុង ជីវភាពហ៊ឺហារ ស៊ីវិល័យ ចូលចិត្ត
បង្អួតឲ្យមហាជនឃើញ សរសើរ និងទាមទារការចាប់អារម្មណ៍ពីទស្សនិកជន ។ដោយឡែក
នៅក្នុងឆ្នាំនេះ ក្រោយពីនាងសម្រេចចិត្តវិលមក ចាប់អាជីពសិល្បៈវិញ ការប្រើជីវិតរស់នៅ
របស់នាង កាន់តែមានភាពអាថ៌កំបាំង ។
ជាក់ស្តែងកាលពីយប់មិញនេះ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ អ្នកមេម៉ាយចាយសម្រស់
សុខ ស្រីនាង បានសម្ងំរៀបចំកម្មវិធីជប់លៀង ខួបកំណើតជាលក្ខណៈគ្រួសារមួយ នៅក្នុងគេហ
ដ្ឋានរបស់ នាង ។ អ្វីដែលធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រនាង មានចម្ងល់នោះ គឺនៅក្នុង
ពិធីនោះ បានរំលេចរូបបុរសរូបសង្ហាម្នាក់ នៅជិត ដោយដៃកាន់នំ Cake ឲ្យនាង បង្ហាញភាព
សិ្នទ្ធស្នាលជាមួយគ្នា ប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោង ។
តាមរយៈការរំលេចរូបថត ក្នុងថ្ងៃខួបកំណើតរបស់ អ្នកនាង សុខ ស្រីនាង នៅលើ Facebook
នេះ បានធ្វើឲ្យទស្សនិជនមានការងឿងឆ្ងល់ ក្រោយពីឃើញមានបុរសវ័យក្មេងរូបសង្ហាមា្នក់ បានបង្ហាញពីភាពផ្អែមល្ហែមកៀកកើយជាមួយនាង ។ ថាមិនត្រូវពិធីខួបកំណើតសម្រាប់ តារា
ចម្រៀងរូបនេះ ប្រហែលជាបុរសមុខមាត់សង្ហា កូនកាត់ចិនរូបនេះ ជាអ្នកធ្វើឲ្យ ហើយមើល
ទៅ ។
បើទោះជាមានការងឿងឆ្ងល់ និងចោទជាសំណួរថា នាងមានទំនាក់ទំនងស្នេហាក្រៅឆាក
ជាមួយបុរសរូបស្រស់សង្ហាម្នាក់នោះក៏ដោយ LookingTODAY មិនទាន់អាចទាក់ទងទៅ សុខ
ស្រីនាង បាននៅឡើយទេ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣នេះ ដើម្បីឲ្យនាងបញ្ជាក់អស់
ការសង្ស័យ៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល