CamNews

តារា 

ទៅស្គាល់មុខគ្រួសារ James jirayu គ្រែងមានវាសនាភ្ជាប់សាច់ឈាមនឹងគ្នា ព្រោះគាត់ក៏ឧស្សាហ៍មកស្រុកខ្មែរដែរ

ព័ត៌មានកំសាន្ត ៖ យើងធ្លាប់បានស្គាល់រួចមកហើយ តារាសម្តែងថៃ ដែលមានទាំងរូបរាងសង្ហា មុខមាត់ Cute គួរឲ្យស្រលាញ់ ថែមទាំងមិនធ្លាប់លេចលឺអំពីរឿងស្នេហាថែមទៀតផង នោះគឺ លោក James jirayu ។ 

តារាសម្តែងវ័យ ២៣ ឆ្នាំរូបនេះ បានក្លាយជាទីចាប់អារម្មណ៍របស់ក្រុមអ្នកគាំទ្រទូទាំងប្រទេស ជាពិសេសគឺមិត្តនារីៗតែម្តង ដែលប្រាថ្នាចង់បានរូបលោកមកធ្វើជាដៃគូជីវិតទៅថ្ងៃមុខ ។ ម្យ៉ាងវិញទៀត តួឯកប្រុសក្នុងរឿង "ឧត្តមភរិយា" ក៏នៅកំលោះមិនទាន់មានមិត្តស្រីដែរ ដូច្នេះហើយតើនារីរូបណាដែលមានសំណាងអាចបានធ្វើជាមិត្ត ១០០ ឆ្នាំរបស់លោក James jirayu បាននោះ យើងក៏មិនទាន់បានច្បាស់ដូចគ្នា ប៉ុន្តែពេលនេះ តោះទៅស្គាល់មុខមាត់សមាជិកគ្រួសារ លោក James jirayu គ្រែងមានវាសនាភ្ជាប់សាច់ឈាមនឹងគ្នា ព្រោះវាសនាមនុស្សយើងមើលមិនឃើញទេ ម្យ៉ាងវិញទៀតគ្រែងល អាចជានារីស្រុកខ្មែរអ្នកណាម្នាក់ក៏មិនដឹង ព្រោះលោក James jirayu ឧស្សាហ៍ចេញចូលស្រុកខ្មែរយើងដែរតាស់ ។ តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតសមាជិកគ្រួសាររបស់ តារាថៃរូបនេះទាំងអស់គ្នា ៕






នេះគឺជារូបប៉ាម៉ាក់និងលោក James jirayu



រូបថតសមាជិកគ្រួសារលោក James មានដូចជាអ្នកម្តាយ លោកឪពុក បងស្រី និងរូបលោកផ្ទាល់




ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: James jirayu Bella ranee