(ភ្នំពេញ)៖ ផ្ទុយពីការបដិសេធ កន្លងមកតារាសម្តែងស្រីសិចស៊ី កញ្ញា ហ្វីហ្វី ធ្លាប់បាននិយាយកុហកទស្សនិកជនថា សព្វថ្ងៃនាងមិនទាន់មានទំនាក់ទំនង ស្នេហាជាមួយប្រុសណាម្នាក់ឡើយ។ ប៉ុន្តែថ្មីៗនេះ នាង ហ្វីហ្វី បែរជាទម្លាយសារខូចចិត្ត ព្រោះជ្រើសរើសមើលមនុស្ស ដែលខ្លួនស្រឡាញ់ខុស ដោយគិតស្មានថា ជាមនុស្សល្អ មានចិត្តស្មោះត្រង់ តែចុងក្រោយបោកប្រាស់ កុហកនាងទៅវិញ។
នៅលើហ្វេសប៊ុក របស់តារាស្រីរូបស្រស់ ហ្វីហ្វី មុននេះបន្តិច បានសរសេរជាភាសារអង់គ្លេស ដែលសម្រួលមកជាខ្មែរថា «មនុស្សម្នាក់ដែលខ្ញុំ តែងតែគិតថាគេល្អត្រឹមត្រូវ ខ្ញុំខំជឿគេជានិច្ច តែពេលនេះភ្នែករបស់ខ្ញុំ បានខ្វាក់ហើយលែងមានន័យ។ ឈប់បើកមើលម្នាក់នេះទៀតហើយ ខ្ញុំនឹងបំភ្លេចគ្រប់យ៉ាង ដែលមិនគួរឲ្យជឿឡើយថា គេធ្វើដាក់ខ្ញុំយ៉ាងសាហាវបំផុត .!»។
តារាស្រីនិយមតុបតែងខ្លួន សិចស៊ី ហ្វីហ្វី បាននិយាយទៀតថា «Ok ធ្វើម៉េចខ្ញុំមិនស្អាត មិនល្អមិនមានលុយដូចគេ។ សូមទោសខ្ញុំមិនអាចបំភ្លេចរឿង ខ្ញុំពិតជាចង់បំភ្លេចវា ប៉ុន្តែ…លាហើយ ..!»។ ប៉ុន្តែទោះបីជាគ្មានការបញ្ជាក់ ប្រាប់ពីសាមីខ្លួនថា សារដែលនាងសរសេរខាងលើនេះ ចង់សំដៅលើនរណាម្នាក់ក៏ពិតមែន តែបើយោងតាមប្រភពព័ត៌មាន បាននិយាយថា មូលហេតុនាំឲ្យ ហ្វីហ្វី បញ្ចេញសារបែបនេះ ទំនងពេលនេះនាងកំពុងតែខូចចិត្ត ឬមានវិបត្តិស្នេហា មិនសមតាមបំណង។
កញ្ញា ហ្វីហ្វី នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ Khmertalking មិនអាចស្វែងរកការបំភ្លឺបានទេ ខណៈលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិនអាចទំនាក់ទំនង បានឡើយ។ Khmertalking សង្ឃឹមថា តារាស្រីសាច់សខ្ចីកញ្ញា ហ្វីហ្វី នឹងចេញមុខបកស្រាយបញ្ជាក់ការពិត ឲ្យមហាជនបានដឹងច្បាស់ នៅពេលដ៏សមស្របណាមួយ៕











ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី