CamNews

តារា 

ហ្វីហ្វី ត្រូវ​បាន​​មហា​ជន​​សង្ស័យ​ថា កំពុង​លេង​​ល្បែង​​ស្នេហ៍ ជាមួយឧ​កញ៉ា ឬអ្នកជំនួញនៅសឹង្ហបុរី?

(ភ្នំពេញ)៖ ចំហាយស្នេហ៍បញ្ច្រាសទិស ពីសំណាក់តារាសម្តែងស្រីសិចស៊ី មិនប្រណីដៃ កញ្ញា ហ្វីហ្វី ហាក់នៅតែរសាត់ចេញទៅមិនឆ្ងាយ ពីជីវិតនាងទេ គឺ​បាននៅវិលវល់និងតាមញ៉ាំញី សម្រា​ប់ជីវិតតារាស្រីនាង ហ្វីហ្វី ជានិច្ច ពោល​​កន្លងផុតអស់មួយចូលមួយ​ស្ទើរតែធ្វើឲ្យទស្សនិកជន តាមដានមិនទាន់ នៃភាពវិវឌ្ឍន៍ស្នេហារបស់នាង។ ខណៈពត៌មានស្នេហ៍ជាមួយបុរសម្នាក់ងារជាឧ​កញ៉ា មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់ផង ក៏ស្រាប់តែធ្លាយដំណឹងស្នហេ៍ អានិជនវ័យក្មេង នៅសិង្ហបុរី។

តារាសម្តែងសាច់សរខ្ចីដូចបណ្ដូលចេក ហ្វីហ្វី កាលពីថ្មីៗនេះ ត្រូវបានទស្សនិជនគាំទ្រ លើកការសង្ស័យជុំវិញការលួចលាក់ សាងសម្ព័ន្ធភាពស្នេហា ជាមួយបុរសឧកញ៉ា ជំនួញឈើក្នុងស្រុកម្នាក់។ ម្យ៉ាងទៀតថែមទាំងឮថានាង ហ្វីហ្វី រស់នៅក្រោយការជួយទំនុក បម្រុងពីសំណាក់គូស្នេហ៍សម្បូរទ្រព្យធន ម្នាក់នេះទៀ​ត​ផង។ ប៉ុន្តែជាការឆ្លើយតប ចំពោះរឿងរ៉ាវខាងលើនេះ កញ្ញា ហ្វីហ្វី ក៏ធ្លាប់បានចេញមុខបដិសេ​ធ ម្តងជាពីរដងរួចមកហើយដែរ ថាគ្មានស្នេហា​ជាមួយឧកញ៉ាណា និងជួយឧបត្ថម្ភជ្រោមជ្រែងនាងឡើយ។

ឆ្លងតាមការបកស្រាយ របស់នាង ហ្វីហ្វី ទាំងនេះ កន្លងមក បានធ្វើឲ្យចំណាយស្នេហ៍​រសាយចេញពីអារម្មណ៍ របស់នាងរួចម្តងមកហើយ ប៉ុន្តែ​កាលថ្មីៗនេះ ស្របពេលពិធីរៀបចំខួបកំណើតនាង ចូលមកដល់ ក៏ធ្លាយដំណឹងថា ថវិកា​ដែលចំណាយលើកម្មវិធីទាំងប៉ុន្មាន ស្ថិតក្រោយការចំណាយ និងឧបត្ថម្ភដោយបុរសឧកញ៉ាខាងលើ គ្រាន់តែពេលខ្លះ​ ជាការបិទបាំងភ្នែកមហាជន។

យ៉ាងណាមិញ ទោះបីជាសាច់រឿងនេះ មិនទាន់កន្លងផុតចាកឆ្ងាយ ពីការតាមដានចង់ដឹងការពិ​ត ពីទស្សនិកជនអ្នកគាំទ្រ​ក្ដី តែថ្មីៗនេះនាង ហ្វីហ្វី ក្លាយហានបែរជាហ៊ានទម្លាយរូបថត ផ្អែមល្ហែមជាមួយបុរសវ័យក្មេងរូបសង្ហាម្នាក់ សម្ញែងភ្នែកមហាជន ជាសាធារណៈ​។ នេះទំនងគ្រាន់តែល្បែង ដើម្បីបំភ័ន្តភ្នែក​ពីទស្សនិជនអ្នកគាំទ្រប៉ុណ្ណោះ។

កញ្ញា ហ្វីហ្វី ក្រៅតែពីការបង្ហោះរូប បង្ហាញពីភាពផ្អែមល្ហែមនេះ នាងក៏បានសរសេរថា «My cute boy nearly go to Singapore huy so sad but is ok wait wait wait » ដែលមានន័យជាភាសាខ្មែរថា « ប្រុសសំណព្វរបស់ខ្ញុំ ជិតនឹងទៅប្រទេស សិង្ហបុរី ហើយ.....​ខ្ញុំពិតជាក្រៀមក្រំណាស់ ប៉ុន្តែ មិនថ្វីទេ...ខ្ញុំនឹងរង់ចាំ....រង់ចាំ....រង់ចាំ.»។

នៅព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៦ នេះគេហទំព័រ Khmertalking មិនទាន់អាចសុំការសួរ​នាំ ពីកញ្ញា ហ្វីហ្វី តាមទូរស័ព្ទបានទេ។ ដូច្នេះKhmertalking ស្វាគមន៍ ចំពោះវត្តមាននៃការចេញមុខបំភ្លឺ ពី​សាម៉ីខ្លួននៅពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី