CamNews

តារា 

ហ្វីហ្វី តូចចិត្តខ្លួនឯង ដែល​រាប់អាន​ប៉ះចំ​មិត្តភក្តិ សុទ្ធតែ​ជាមនុស្ស​អាត្មានិយម​!

(ភ្នំពេញ)៖ តារាសម្តែង និងចម្រៀងបែបសិចស៊ី លេងស្ទីលយុវវ័យ កញ្ញា ហ្វីហ្វី បានចេញមុខទម្លាយអាថ៌កំបាំងផ្ទាល់ខ្លួន បន្ទាប់ពីឆាកជីវិតរបស់នាង តែងតែទទួលបាននូវ ភាពបរាជ័យ ដោយក្នុងនោះ នាងបានកត់សម្គាល់ឃើញថា មានតែពីរចំណុច ប៉ុណ្ណោះ ដែលនាំនាងឲ្យធ្លាក់ចូលក្នុងផ្លូវមួយនេះ។ ពីរចំណុចដែលបានទាញ កញ្ញា ហ្វីហ្វី ឲ្យចូលក្នុងរណ្ដៅបរាជ័យ ត្រូវបាននាងបង្ហើបថា គឺការទុកចិត្ត​មនុស្ស​​នៅក្បែរខ្លួនខ្លាំងពេក និងការរាប់មិត្តភក្តិ ប៉ះចំតែមនុស្សអាត្មានិយម មិនដូចអ្វីដែលនាងបានចំណាយទឹកចិត្ត ស្រឡាញ់គេទាំងអស់គ្នាវិញ នោះទេ។

តារាស្រីកញ្ញា ហ្វីហ្វី បានទម្លាយថា «ពេលដែលទៅណាមកណា ឬធ្វើអ្វីមួយភាគច្រើនណាស់ ដែលខ្ញុំទទួលបានជោគជ័យ តែមានរឿង​២យ៉ាង ដែលខ្ញុំបរាជ័យ គឺទុកចិត្តមនុស្ស និងរាប់អានមិត្តភក្តិ គឺខ្ញុំមិនដែលជោគជ័យ មិនមែនមិនមានមិត្តល្អ តែកម្រមានមិត្តដែល​ស្រឡាញ់​រាប់​អានខ្ញុំ ដូចខ្ញុំស្រឡាញ់គេណាស់។ លាសិនហើយមនុស្សអាត្មានិយម សូមឈប់ត្រឹមហ្នឹង លែងចង់ធ្វើល្អជាមួយនរណាទៀតហើយ បាយ បាយ​..!»

ទោះបីជាមានការលើកឡើងបែបនេះ ពីសំណាក់តារាស្រី កញ្ញា ហ្វីហ្វី ចំពោះរឿងដែលបរាជ័យ លើការរាប់អានមិត្តភក្តិយ៉ាងនេះ ក៏ពិតមែន។ ប៉ុន្តែនាងមិនបានទម្លាយពីបុគ្គល ដែលបោកចិត្ត ឬនិយាយកុហកនាងឲ្យមហាជនបានដឹង និងស្គាល់ជាសាធារណៈនោះឡើយ ខណៈកន្លងមក​តារាស្រីរូបនេះ ហាក់ដូចជាពុំសូវមានជម្លោះ ជាមួយនរណាម្នាក់នោះទេ។

សូមបញ្ជាក់ថា តារាស្រីកញ្ញា ហ្វីហ្វី ជាការកត់សម្គាល់ ត្រូវបានគេដឹងថា នាងក៏ជាតារាស្រីមួយរូប ចូលចិត្តស្លៀកពាក់ តុបតែងខ្លួនរបៀបសិចស៊ី បញ្ចេញសាច់គល់ភ្លៅសខ្ចី រន្ធផ្ចិត និងដើមទ្រូងមូលក្បំ ទាមទារការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ទស្សនិជន ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង