CamNews

តារា 

អង្គរសង្ក្រាន្តឆ្នាំនេះ មានរបស់ពិសេសម្យ៉ាង ជាវត្ថុបុរាណខ្មែរ ជាពិសេសក្មេងៗជំនាន់ក្រោយ គួរតែស្គាល់ឲ្យ

ព័ត៌មានកំសាន្ត ៖ ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលឈាងមកដល់ក្នុងពេលឆាប់ៗនេះ បានធ្វើឲ្យប្រជាជនជាច្រើននៅក្នុងប្រទេសកម្ពុជា មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែបានឈប់សម្រាកពីការងារដើម្បីទៅជួបជុំគ្រួសារនៅឯស្រុកកំណើត រីឯអ្នកនៅទីក្រុងភ្នំពេញក៏មានគម្រោងទៅលេងតាមបណ្តាខេត្តនានា ដូចជាខេត្តសៀមរាបជាដើម ។ 

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព.ស. ២៥៦០-២៥៦១ គ.ស.២០១៧ ព្រឹតិ្តការណ៍អង្គរសង្រ្កាន្តនឹងប្រារព្ធនៅទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៧ ដែលមានកម្មវិធីជាច្រើនបង្ហាញនូវប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ ។

ជាងនេះទៅទៀត សិល្បៈខ្នាតធំដ៏ពិសេសក៏នឹងបង្ហាញវត្តមាននៅក្នុងព្រឹតិ្តការណ៍អង្គរសង្ក្រាន្តផងដែរ "ចាប៉ីដងវែងខ្នាតធំ" ដែលបានធ្វើឡើងដោយស្នាដៃខ្មែរ ព្រមទាំងជាវត្ថុបុរាណដែលបន្សល់ទុកពីដូនតាជំនាន់ទុកឲ្យខ្មែរជំនាន់ក្រោយបានឃើញទៀតផង ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Siem reap Angkor sankran