(អាមេរិក)៖ Brad Pitt ត្រូវបានមជ្ឈដ្ឋាននានាចាប់អារម្មណ៍ថា តារាហូលីវូតប្រុសរូបនេះកំពុង ធ្វើរឿងតែមួយដូចគ្នានឹង ពេលលោកកំពុងលែងលះជាមួយអតីតភរិយា Jennifer An iston ដែរកំឡុងពេលកំពុងជាប់ ក្តីលែងលះជាមួយ Angelina Jolie នៅពេលនេះ។
មហាជនពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែល រឿងក្តីលែងលះដ៏ស្មុគស្មាញរបស់ តារាប្រុសស្រីទាំងពីរ នៅមិនដាច់ស្រឡះសោះ ពិសេសពាក់ព័ន្ធ នឹងរឿងកូនៗ ប៉ុន្តែ Brad Pitt និង Angelina ក៏ព្រមព្រៀងគ្នាហើយថា នឹងដោះស្រាយរឿងនេះដោយប្រើចៅក្រមឯកជនព្រោះ មិនចង់ឲ្យវាកាន់តែល្បីខ្ចរខ្ចាយ ជាងនេះខ្លាចកាន់តែធ្វើឲ្យប៉ះពាល់ អារម្មណ៍កូននិងចង់បញ្ចប់រឿងក្តីឲ្យឆាប់ផង។
មនុស្សជាច្រើនចាប់អារម្មណ៍ថា កន្លងមក Brad Pitt ធ្លាប់ជួលចៅក្រមឯកជនគឺ Jill Robbins ឲ្យដោះស្រាយ រឿងលែង លះជាមួយអតីតភរិយា Jennifer Aniston ហើយពេលនេះក៏ដូចគ្នាដែរ តែអ្វីដែលគេគិតនោះ គឺមានតែអ្នកមានប្រាក់ មហាសាលប៉ុណ្ណោះដែលអាចធ្វើរឿងនេះបានព្រោះ ចៅក្រមឯកជនស៊ីថ្លៃសេវាខ្ពស់ដោយក្នុងមួយម៉ោង យ៉ាងហោច ណាស់ក៏ពី $800 ទៅ $1500 ដែរ។
ទោះជាយ៉ាងណា អតីតគូស្វាមីភរិយារូបនេះបានស៊ីញ៉េ ព្រមព្រៀងគ្នាជាលាយ លក្ខណ៍អក្សររួចហើយថា នឹងជ្រើស យកចៅក្រមឯកជនឲ្យដោះស្រាយចំណង ស្នេហ៍ពាក់ព័ន្ធនឹងកូនៗដែលខុសពីបញ្ហាជាមួយ Jennifer Aniston មិន ទាក់ទងរឿងកូនទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង