CamNews

តារា 

មិនគួរឲ្យជឿ!! Page Facebook តារាចម្រៀង ពេជ្រ សោភា កើនឡើងកាន់តែខ្ពស់ទ្វេដង

ព័ត៌មានកំសាន្ត​ ៖ តារាចម្រៀងសម្លេងមាស គឺអ្នកនាង ពេជ្រ សោភា ពេលនេះកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែការកត់សម្គាល់ឃើញថា Page Facebook របស់នាងមានការកើនឡើងរហូតដល់ទៅ 888,888 នាក់ ដែលបានចុច Like ទៅលើ Page Facebook របស់អ្នកនាង ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ២៦ ខែមិថុនានេះ តារាចម្រៀងសម្លេងមាស គឺអ្នកនាង ពេជ្រ សោភា បានបង្ហោះនៅលើ Page Facebook របស់អ្នកនាងផ្ទាល់ដោយបានធ្វើការថ្លែងអំណរគុណទៅដល់ ក្រុមអ្នកគាំទ្រអ្នកអស់ថា "សូមអរគុណដល់ពុកម៉ែបងប្អូនសំរាប់ 888888Likesនេះ ដើម្បីលើកទឹកចិត្តនិងផ្តល់កំលាំងចិត្តដល់ បងស្រី ពេជ្រសោភា💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜 សង្ឃឹមថាបងស្រី សប្បាយចិត្ត មានកំលាំងចិត្ត និងជាពីជំងឺឆាប់ៗ"!

ត្រលប់មកសារជាថ្មីម្តងទៀត តារាចម្រៀង ពេជ្រ សោភា មានអាយុ ៣១ ឆ្នាំ កើតនៅខែឧសភា នៅក្នុងឆ្នាំ ១៩៨៥ ៕








ដោយ ៖ គន្ធា


ប្រភព ៖ ហ៊្វេសប៊ុក


Tags: Pich sophea