CamNews

តារា 

ទៅមើលតារាៗ ដែលបែកគ្នាតាម Twitter ម្តងមើល៍ យ៉ាងម៉េចដែរ?

សម័យកាលកាន់តែជឿនលឿន បណ្តាញទាក់ទង ជាពិសេសបណ្តាញសង្គម ក៏កាន់តែជឿន
លឿនជាងមុនទៅទៀត ។ បណ្តាញសង្គមដែលមានដូចជា Facebook, Twitter, Tumblr ជាដើម
កំពុងតែទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំង ។ ជាមួយគ្នានោះដែរ តារាៗទាំងស្រីទាំង
ប្រុស ក៏ចូលចិត្តប្រើបាស់វាដែរ ដើម្បីផ្តល់ដំណឹង, ផ្សាយពាណិជ្ជកម្ម និងរក្សាទំនាក់ទំនងជាមួយ
អ្នកគាំទ្ររបស់ខ្លួន ហើយតារាខ្លះទៀត ក៏ប្រើប្រាស់វាដើម្បីជាកន្លែង បែកបាក់ស្នេហាផងដែរ ។


-Miley Cyrus និងគូដណ្ដឹង Liam Hemsworth ត្រូវបានគេដឹងថា ពួកគេបែកគ្នាដោយគ្រាន់តែចុច
Unfollowed គ្នាទៅវិញទៅមកនៅក្នុងបណ្តាញ Twitter ដើម្បីជាសញ្ញាថាពួកគេ បែកគ្នាហើយ ។

Miley and Liam

-Chanelle Hayes និង Jack Tweed  ក៏បែកគ្នានៅលើ Twitter ផងដែរ ដោយវាយប្រហារគ្នាផ្អើល
ពេញ Twitter តែម្តង ។ ការវាយប្រហារនោះមានដូចជា លើករឿងចាស់ និងចំណុចអវិជ្ជមានរបស់
ខ្លួនទៅវិញទៅមកជាដើម ។

Jack Tweed and Chanelle Hayes

-Chantelle Houghton និង Alex Reid បែកគ្នាតាម Twitter ព្រោះតែ Chantelle បានរកឃើញថា
Alex លួចមានស្រីក្រៅដោយ សារក្នុងទូរស័ព្ទរបស់ Alex ។ Chantelle បានហែក កកាយរឿង
របស់ Alex មកទាំងអស់នៅលើ Twitter ។

Alex Reid and Chantelle Houghton

-Rita Ora និង Rob Kardashian បែកគ្នតាម Twitter ពេលដែល Rob បានដឹងថា Rita បានលួច
ទៅមានទំនាក់ទំនងជាមួយនិង ប្រុសៗជាច្រើនទៀត ក្នុងពេលដែល នាងកំពុងតែទាក់ទងជាមួយ
Rob ។ Rob ក៏បានជះរឿងទាំងឡាយ របស់ Rita Ora នៅលើ Twitter ផងដែរ ។

Rob Kardashian Rita Ora

-Justin Bieber and Selena Gomez គឺជាស្នេហាភ្លើងចំបើង របស់តារាក្មេងៗ ដែលយើងពិបាកតាម
ដានណាស់ តែពួកគេតែងតែបញ្ចេញអារម្មណ៍តាម Twitter និងបទថ្មីរបស់ពួកគេ ។ ហើយពេល
ដែលបែកគ្នា Justin Bieber ក៏សរសេរអំពីបទបែកបាក់ តាម Twitter ដែរ ៕

 


ដោយ ៖ លីលី
ប្រភព ៖ mirror 


Tags: justin bieber paparazzi star singer entertainment selena gomez twitter miley cyrus liam