CamNews

តារា 

ឃើញរូបថត ១ សន្លឹករបស់ Kimberly និង Mark prin ប្រាកដជាលាន់មាត់!

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ដែលស្រលាញ់គ្នាជាង ៣ ឆ្នាំទៅកន្លងផុតទៅ ហើយក៏ជាគូសង្សារដែលទទួលបានការគាំទ្រពីមហាជនជាច្រើនទាំងក្នុងនិងក្រៅប្រទេសផងដែរ ។

លោក Mark prin និងនាង Kimberly គឺជាសង្សារដែលបានចាប់ដៃគ្នាសាងស្នេហាជាយូរណាស់មកហើយ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត អ្នកទាំង ២ ពិតជាស្រលាញ់គ្នាខ្លាំងណាស់ រហូតមានការមមាញឹកយ៉ាងណាក៏នៅឆ្លៀតពេលទំនេរជួបគ្នា ឬ ដើរកំសាន្ត​ឲ្យទាល់តែសោះបានដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Kimberly និងលោក Mark prin គឺជាគូស្នេហ៍ដែលស្រលាញ់គ្នាពិតប្រាកដមិនមែនគ្រាន់តែជាតារាសម្តែងដើម្បីទទួលបានការចាប់អារម្មណ៍នោះទេ ។ ទទ្ទឹមនឹងនេះដែរក៏មានរឿងដ៏សំខាន់មួយទៀតដែលចង់ឲ្យក្រុមអ្នកគាំទ្រដែលមិនទាន់បានឃើញរូបថតរបស់លោក Mark prin និងនាង Kimberly ដែលស្លៀកពាក់ក្នុងឈុតរៀបការ ហើយសូមធានាថា​ ក្រោយពីបានឃើញរូបថតរបស់តារាសម្តែងទាំង ២ ដួងប្រចាំប្រទេសថៃនេះហើយប្រាកដជាលាន់មាត់ថា​ អ្នកទាំង ២ គឺជាកូនកំលោះ និងកូនក្រមុំដែលសាកសមជាមួយគ្នាយ៉ាងពិតប្រាកដមែន ៕


 


ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mark prin Kimberly