CamNews

តារា 

វ៉ូវ! សូមអបអរសាទរដល់អ្នកជាប់ជ័យលាភីក្នុងការប្រកួត “ថតរូប Selfie របស់មេគ្គងណិត”

អស់ទាស់៖ ថ្មីៗនេះក្រុមហ៊ុនមេគ្គងណិត បានបង្កើតនូវកម្មវិធីកម្សាន្តមួយដែលមានឈ្មោះថា “ថតរូប Selfie ជាមួយមេគង្គណិត” ជាមួយរង្វាន់ធំ​ Go Pro Hero 5 ដែលមិត្តអ្នកអានទាំងអស់ប្រាថ្នាចង់បាននោះ ហើយលេខ២ ដល់លេខ៥ ក៏ទទួលបាន FaceLine Voucher ផងដែរ។ ការប្រកួតនេះទើបតែបានបញ្ចប់កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ហើយអ្វីដែលមិនគួរឲ្យជឿនោះគឺ កម្មវិធីមួយនេះបានទទួលការស្វាគមន៍ជាខ្លាំងដោយមានអ្នកចូលលេងរហូតដល់ ១០៨នាក់ឯណោះ។ ពួកគាត់ត្រូវបានធ្វើការប្រកួតដោយគោរពតាមលក្ខខ័ណ្ឌដែលក្រុមហ៊ុនមេគង្គណិតបានដាក់ឲ្យរូមមាន ការថតរូបជាមួយឡូហ្គូរបស់ក្រុមហ៊ុនមេគង្គណិត រួចធ្វើការ Like និង Share បន្ទាប់ពីក្រុមការងាររបស់ក្រុមហ៊ុនមេគង្គណិតបានបង្ហោះរូបពួកគាត់នៅលើទំព័រហ្វេសបុកមេគង្គណិត ចំពោះអ្នកដែលទទួលបានការ Like ច្រើនជាងគេនឹងទទួលបានជ័យលាភី។


ក្នុងថ្ងៃទី០១ ខែកុម្ភៈនេះ ក្រុមហ៊ុនមេគង្គណិតបានបង្ហាញមុខបេក្ខជនដែលទទួលបានចំណាត់ថ្នាក់ក្នុងកម្មវិធីប្រកួត “ថតរូប Selfie របស់មេគ្គងណិត” :

អ្នកជាប់ចំណាត់ថ្នាក់លេខ ១ មានឈ្មោះថា Jimmy Timmy

អ្នកជាប់ចំណាត់ថ្នាក់លេខ ២  គឺ Sna

អ្នកជាប់ចំណាត់ថ្នាក់លេខ ៣ គឺ Mey KaKa

អ្នកជាប់ចំណាត់ថ្នាក់លេខ ៤ គឺ Sdach Kor

អ្នកជាប់ចំណាត់ថ្នាក់លេខ ៥ គឺ Naa

ក្រុមហ៊ុនមេគង្គណិតបានសរសេរថា “សម្រាប់អ្នកដែលមិនទាន់មានសំណាងសូមព្យាយាមម្តងទៀតនៅរដូវកាលក្រោយ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ!”។ ដូចនេះ មិត្តអ្នកអានណាដែលមិនទាន់បានចូលរួម និងឈ្នះរង្វាន់គួរតែចូលរួមនៅឱកាសក្រោយដើម្បីមានសំណាងឈ្នះរង្វាន់ ក៏ដូចជាលេងកម្មវិធីកម្សាន្តជាមួយក្រុមហ៊ុនមេគង្គណិតទាំងអស់គ្នា ៕


ដោយ ៖ ច័ន្ទ

ប្រភព៖ MekongNet ISP


Tags: Mekongnet