គំរូដើម ដែលត្រូវបានស្ថាបនាឡើងសម្រាប់ជាការពិសោធន៍កំផែងព្រំដែនរបស់លោកត្រាំ នៅរដ្ឋធានី San Diego រដ្ឋកាលីហ្វូញ៉ា ត្រូវបានវាយកម្ទេចចោល ដើម្បីបើកផ្លូវស្ថាបនានូវផ្នែកថ្មីនៃរបងព្រំដែនជាក់ស្ដែង ។
ចំពោះអ្នកគាំទ្រលោកត្រាំ គំរូកំផែងព្រំដែនកម្ពស់ ៩ ម៉ែត្រនេះ គឺជានិមិត្ដិរូបនៃការប្ដេជ្ញាចិត្ដរបស់លោក ដើម្បីស្ថាបនានូវកំផែងមួយ តាមបណ្ដោយព្រំដែនសហរដ្ឋអាមេរិក-មិកស៊ិក ដើម្បីលើកកម្ពស់សន្ដិសុខជាតិ ។ ប៉ុន្ដែចំពោះអ្នកប្រឆាំងវិញ គំរូនេះ គឺជាការខ្ជះខ្ជាយប្រាក់របស់អ្នកបង់ពន្ធ និងជាការប្រមាថដល់រដ្ឋមិកស៊ិក និងជនអន្ដោប្រវេសន៍ ។
លោក Ralph DeSio អ្នកនាំពាក្យមកពីនាយដ្ឋានគយ និងការពារព្រំដែនអាមេរិក(CBP) នៃក្រសួងសន្ដិសុខមាតុភូមិ បាននិយាយនៅក្នុងរបាយការណ៍មួយថា៖”ចាប់តាំងពីការសាកល្បង និងការវាយតម្លៃទៅលើគំរូកំផែងព្រំដែនទាំងនេះ បានបញ្ចប់រួចមក វាបានបំរើឱ្យគោលបំណងដែលគេចង់បាន ហើយពេលនេះ គំរូទាំងនេះ ត្រូវបានឈូសឆាយចេញ “។
ការប្រើឧបករណ៍ខៃថ្ម កាំជណ្ដើរ ឧបករណ៍បាញ់អណ្ដាតភ្លើង កងកម្លាំងពិសេសរបស់យោធា អង្គភាពពិសេសរបស់ CBP គឺបានប្រើរយៈពេលជាច្រើនសប្ដាហ៏ដើម្បីចូលទៅក្រោម ឡើងទៅលើ និងឆ្លងកាត់កំផែង ដើម្បីពិសោធន៍ភាពខ្លាំង និងខ្សោយរបស់កំផែងនោះ ។
ការពិសោធន៍ចំពោះគំរូដើមចំនួន ៨ ផ្ទាំង ដែលភ្នាក់ងារល្បាតព្រំដែន Michael Scappechio នៃផ្នែកទីក្រុង San Diego និយាយថា បានចំណាយលុយចន្លោះ ៣០០០០០ ដុល្លារ និង ៥០០០០០ ដុល្លារ ដើម្បីស្ថាបនាក្នុងមួយផ្ទាំង បានបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពប្រភេទបង្គោលដែកថែប ជាប្រភេទបង្គោលដែកក្នុងរបង ដែលមានរួចមកហើយ តាមបណ្ដោយផ្នែកធំនៃព្រំដែន ។
ភ្នាក់ងារ Scappechio និយាយងា បច្ចុប្បន្ន របងព្រំដែនសង់ពីបង្គោលដែកថែបកម្ពស់ ៩ ម៉ែត្រកំពុងត្រូវបានសាងសង់ជារនាំងការពារទីពីរ តាមបណ្ដោយផ្នែកប្រវែង ២២.៥ គីឡូម៉ែត នៅពីក្រោយរបងសង់ពីដែកថែប ដែលមានស្រាប់កម្ពស់ ៥.៤៨ ម៉ែត្រ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Reuter
តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោស ឧក្រិដ្ឋជន Dominic Ongwen អតីតមេបញ្ជាការកងទ័ពនៃក្រុមឧទ្ទាមអាហ្រ្វិក......
ប៉ូលីស ក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រើកាណុងបាញ់ទឹក បាញ់បំបែកក្រុមបាតុករ ដែលបានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវ បើទោះជាមានការដាក់បម្រាមមិន........
ប្រធានាធិបតីមីយ៉ាន់ម៉ា អ្នកស្រី អ៊ូង សានស៊ូជី ត្រូវបានមេធាវីរបស់អ្នកស្រីឃើញជាលើកដំបូង តាំងពីអ្នកស្រីត្រូវបានឃុំខ្លួន......