CamNews

ភាពយន្ត 

ខ្សែភាពយន្តរឿង Escape Room ៖ ស្វែងរកតម្រុយ ឬរង់ចាំស្លាប់

កំសាន្ត ៖ ផលិតកម្ម Sony Pictures បានសម្រេចចិត្តចេញនៅខ្សែភាពយន្តបែបភ័យរន្ធត់ ញាប់ញ័រនាដើមឆ្នាំ ២០១៩ នេះក្រោមចំណងជើងថា “Escape Room”​។ ដោយមានការចូលរួមផលិតពីអ្នកដឹកនាំរឿងដ៏រន្ធត់ “Insidious: The Last Key” កាលពីឆ្នាំមុន។ ខ្សែភាពយន្តមួយនេះបានដកស្រងពីហ្គេមពិតប្រាកដមួយ ដែលហ្គេមនេះតំរូវអោយអ្នកចូលរួមលេង ស្វែងរកនៅតម្រុយនៅក្នុងបន្ទប់មួយ អោយបានមុនរយៈពេល ៦០នាទី ដើម្បីបានសោរចាក់ចេញពីបន្ទប់នោះ។


តែនៅក្នុងខ្សែភាពយន្ត “Escape Room” អ្នកដឹកនាំរឿង លោក Adam Robitel បាននាំអ្នកទស្សនាទៅជួបនឹងបន្ទប់ Escape មួយដែលមានភាពខុសប្លែកពីអ្វីដែលអ្នកទស្សនាភាគច្រើនបានជួបប្រទះ។ នៅក្នុងខ្សែភាពយន្តនេះមាន មនុស្ស ៦នាក់ដែលមិនដែលស្គាល់គ្នាពីមុនមក បានជាប់នៅក្នុងបន្ទប់មួយដែលពួកគេជឿថាជាបន្ទប់នៃល្បែង Escape Room។ តែអ្វីដែលពួកគេមិន ចាប់អារម្មណ៍ និងនឹកស្មានមិនដល់នោះគឺ ថាហ្គេមមួយនេះ អាចជាហ្គេមចុងក្រោយដែលពួកគេនឹងមានលេង។


រឿង “Escape Room” គឺជាខ្សែភាពនយន្តដែលនាំទស្សនិកជន ចូលទៅក្នុងសាច់រឿងដោយមិនដឹងខ្លួន។ ទស្សនិកជននឹងចាប់ផ្តើមស្វែងរកនៅតម្រុយជាមួយនឹងតួអង្គនិមួយៗ វានឹងធ្វើអោយអ្នកទស្សនាទាំងឡាយបានទទួលនៅបទពិសោធន៏នៃ Escape Room ​មួយដែលពួកគេមិនចង់ចូលលេង។ ជាមួយនឹងការដោះស្រាយនៅប្រាស្នា នឹងប្រឈមមុខនឹងអ្វីដែលតួអង្គម្នាក់ៗ ព្យាយាមលាក់បាំង បានធ្វើអោយពួកគេព្រមនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបានចាកចេញពីហ្គេមដ៏មរណៈមួយនេះ។


តើការសម្រេចចិត្តរបស់តួអង្គនិមួយៗ ត្រឹមត្រូវដែលឬទេ? ចង់ដឺងថាខ្សែភាពយន្តមួយនេះរន្ធត់កម្រិតណានោះ កុំភ្លេចទៅទស្សនាខ្សែភាពយន្តរឿង “Escape Room” ដែលកំពុងតែមានការចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article