ព្រឹត្តិការណ៍ដ៏ធំមួយរបស់ដែលមានឈ្មោះថា MTV Video Music Awards នឹងប្រារព្ធធ្វើឡើងនៅ Radio City Music Hall of Fame ។ នៅក្នុងនោះគឺមានវត្តមានរបស់តារាល្បីៗជាច្រើនដួងក្នុងវិស័យសិល្បៈកំសាន្តចូលរួមផងដែរ ។
តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ប្រភពជិតស្និទ្ធរបស់នាង Selena Gomez បានទម្លាយប្រាប់ Hollywood Life ថា តារាចម្រៀងស្រីរូបនេះនឹងមិនចូលរួមក្នុងពិធីទទួលពាននៅឆ្នាំនេះទេ ។ ជាការពិតទេដែលថា ការធ្វើបែបនេះ ព្រោះតែ Selena ចង់គេចមុខពី Justin និង Hailey?
ការពិតគឺថា Selena Gomez មិនចាប់អារម្មណ៍ក្នុងពិធីប្រគល់ពានរង្វាន់ដោយសារតែនាងមិនបានសម្តែង ឬត្រូវបានគេតែងតាំងសម្រាប់ពានរង្វាន់នៅព្រឹត្តិការណ៍ឆ្នាំនេះទេ ។ Selena មិនចូលចិត្តពិធីប្រគល់ពានរង្វាន់នេះទេ លុះត្រាតែនាងមានកាលវិភាគឬ នឹងទទួលបានពានរង្វាន់នៅរាត្រីនោះ ហើយរឿងទាំងនេះនឹងមិនកើតឡើងនៅពានរង្វាន់ VMAs ទេ ។ ជាការពិតណាស់ តារាស្រីវ័យ ២៦ ឆ្នាំរូបនេះនឹងមិនចូលរួម ក្នុងពិធីប្រគល់ពានរង្វាន់យ៉ាងពិតប្រាកដ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14