CamNews

តារា 

G-Dragon ​បានបង្ហោះរូបខ្លួនឯង កាលពីកុមារភាពនៅថ្ងៃបុណ្យ Childrens Day ស្អាតអស់ទាស់

ព័ត៌មានកំសាន្ត ៖ នៅក្នុងថ្ងៃពិធីបុណ្យទិវានៃកុមារ នៅកូរ៉េខាងត្បូង លោក G-Dragon បានចែករំលែករូបភាពដ៍គួរឲ្យស្រលាញ់របស់លោក កាលពីគាត់នៅពីក្មេង ហើយមានក្រុមអ្នកគាំទ្រ​ជាច្រើនបាន ធ្វើការកោតសរសើរថា ជាក្មេងប្រុសគួរឲ្យស្រលាញ់ខ្លាំងណាស់ ។ 

លោក G-Dragon បានបង្ហោះរូបរបស់គាត់នៅថ្ងៃទី ៥ ខែឪសភា នៅលើគណនី Instagram ដោយបានសរសេថា “Children’s Day.” ។ 

ការបង្ហោះរូបថតកាលពីកុមារភាព របស់លោក G-Dragon ដើម្បីរំលឹកនូវការចងចាំទាំងឡាយរបស់គាត់ កាលពីវ័យក្មេង ។ G-Dragon គឺជាក្មេងប្រុសម្នាក់ដែល គួរឲ្យស្រលាញ់ តាំងពីគាត់នៅតូចម៉្លេះ ។ 


គួរបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកគាំទ្រនៅតែសរសើរមិនដាច់ពីមាត់ ចំពោះរូបថតកាលពីនៅ កុមារភាពរបស់លោក G-Dragon ហើយពួកគេថែមទាំងនិយាយបន្ថែមទៀតថា លោក G-Dragon មិនត្រឹមតែជាតារាចម្រៀងដែលមានឈ្មោះល្បីនោះទេ លោកក៍ថែមទាំងជា​ តារាប្រុសមួយរូបដែលចេះជួយទុក្ខលំបាកអ្នកដទៃទៀត ៕ 



ប្រែសម្រូល ​៖ គន្ធា


ប្រភព ៖ koreaboo


Tags: G-Dragon Seoul South korea Kpop