CamNews

តារា 

ថាម៉េច James jirayu ត្រូវបាត់បង់ការងារ ព្រោះរឿងចឹង??

ថៃ ៖ ថ្មីៗនេះបានលេចលឺព័ត៌មានថា កំពូលតារាសម្តែងល្បីឈ្មោះរូបសង្ហា លោក James jirayu បានបាត់បង់ការងារមួយចំនួនដូចជា អ្នកតំណាងផលិតផលផ្សេងៗ ព្រមទាំងការងារនៅក្រៅប្រទេសថែមទៀតផង ។ 

ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ការងារដែលបាត់បង់ព្រោះតែ លោក James Jirayu បានផុតកុងត្រាជាមួយនិង Peak Charnchalard កាលពីពេលថ្មីៗនេះ ។ 

ចំពោះការងារនៅក្នុងប្រទេសជប៉ុន ប្រហែលជាមានមិនច្រើនដូចពីមុនឡើយ ព្រោះតែតារាសម្តែងវ័យ ២៤ ឆ្នាំរូបនេះ ជាប់រវល់សម្តែងរឿងភាគជាច្រើន នៅក្នុងប្រទេសថៃនៅក្នុងឆ្នាំ ២០១៨ នេះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily


Tags: James jirayu Bella ranee