CamNews

តារា 

ស្រលាញ់ម្តាយស៊ែរមួយ! ដើម្បីកូនស្រី មិននឹកស្មានថា សុខ សុម៉ោវត្តី ហ៊ានលះបង់ដល់ថ្នាក់នឹងសោះ!

ព័ត៌មានកំសាន្ត ៖ ក្រោយពីរូបថតរបស់តារាសម្តែងតួអាឡិកអាឡក់ អ្នកនាង សុខ សុម៉ោវត្តី និងអតីតស្វាមីរបស់នាង ព្រមទាំងមានរូបកូនស្រីនៅក្នុងនោះដែរ បានធ្វើឲ្យមហាជនសង្ស័យថា ប្តីប្រពន្ធដែលលែងលះគ្នាជាយូរណាស់មកហើយ កំពុងតែស្តារទំនាក់ទំនងជាមួយគ្នាឡើងវិញជាថ្មីម្តងទៀតទេដឹង ។ 

ប៉ុន្តែក្រោយមកអ្នកនាង សុខ សុម៉ោវត្តី ធ្លាប់បានបង្ហើបប្រាប់ថា ចំណងស្នេហ៍របស់នាងនិងអតីតស្វាមីគឺពិតជាត្រលប់ក្រោយលែងបានទៀតហើយ ព្រោះវាគឺជារឿងដែលមិនអាចបដិសេដបាន ប៉ុន្តែអ្វីដែលធ្វើឲ្យនាងនិងអតីតស្វាមីព្រមទាំងគ្រួសារខាងប្រុសនៅស្និទ្ធស្នាលគ្នាដូចដើម គឺដោយសារតែកូនស្រី ព្រោះនាងមិនចង់កាត់ផ្តាច់ទំនាក់ទំនងរវាងឪពុកនិងកូនស្រីនោះទេ​ ។ 

តួឯកស្រីនៅក្នុងរឿង "សិស្សប្អូនសំណព្វចិត្ត" បានបន្ថែមទៀតថា ស្នាមញញឹមដែលមាននៅលើមុខរបស់នាងគឺគ្រាន់តែជាការលេងល្ខោននៅចំពោះមុខកូនស្រីប៉ុណ្ណោះ ។ ក្រោយពីបានដឹងថា រាល់គ្រប់ឈុតឆាកទាំងអស់របស់ អ្នកនាង សុខ សុម៉ោវត្តី គ្រាន់តែលេងល្ខោននៅចំពោះមុខអតីតគ្រួសារខាងប្តី ប៉ុននឹងធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើន យល់ច្រឡំថា នាងនិងអតីតស្វាមីត្រូវគ្នាវិញដូចដើម ទាំងការពិតគឺមិនអាចទៅរួចនោះឡើយ ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Sok somavatey