CamNews

តារា 

តើ Boy នឹងធ្វើយ៉ាងណា ពេលដែល Mark និង Kimberly បង្ហោះរូប Sweet ភ្ជាប់ជាមួយចំណងជើង ដែលមិនគួរឲ្យជឿ?

ថៃ ៖ កាលពីពេលថ្មីៗនេះ Mark Prin និង Kimmy Kimberly បានធ្វើដំណើរកំសាន្តនៅកាន់ប្រទេសជប៉ុន ហើយបង្អួតភាពផ្អែមល្អែមជាច្រើនដងជាមួយគ្នាទៀតផង ។ 


ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត Mark Prin ​បានបង្ហោះរូបថតមួយសន្លឹកជាមួយមិត្តស្រីរបស់ខ្លួន ដែលជារូបថតគាត់កំពុងតែថតរូបឲ្យ Kimmy ហើយភ្ជាប់មកជាមួយនិងចំណងជើងថា "រូបភាពគឺត្រូវបានរក្សាទុក.....ប៉ុន្តែរបស់បងបានឲ្យទៅអូនហើយ" គ្រាន់តែបានឃើញចំណងជើងផ្អែមល្អែមដូចស្នេហាគ្រាដំបូងបែបនេះ ធ្វើឲ្យតារាល្បីប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ លោក Boy Pakorn ចូលខមមិន ព្រមទាំង Mention ឈ្មោះមិត្តភក្តិផ្សេង ដើម្បីបង្អាប់ដល់ Mark Prin ទៀតផង ។

នៅក្នុងនោះផងដែរគឺមានលោកBoy Pakorn ក៏បានឲ្យលោក Alek Teeradetch, Peach Pachara, Ter Chantavith, Great Warintorn, Ken Phupoom, James Jirayu, Mario Maurer និង Alex Rendell ផ្តោតទៅលើចំណងជើង ក្នុងន័យចង់បង្អាប់គូស្នេហ៍ដែលកំពុងតែផ្អែមល្អែមជាមួយគ្នាមួយគូនេះ ។ 


ភ្លាមៗនោះដែរ លោក Alek Teeradetch ក៏បានចូលខមមិនជាលក្ខណៈអ្នកច្រណែន នៅពេលដែលគេមានគូហើយខ្លួនឯងនៅលីវថា "លើកក្រោយណា មិនចាំបាច់បង្ហោះទេ​ ទុករូបថតចឹងមើលតែខ្លួនឯងទៅ គួរឲ្យរំខានមែន" ហើយ Mark ក៏បានឆ្លើយតបវិញក្នុងលក្ខណៈលេងសើចដូចគ្នាថា "សូមទោសផងណាមនុស្សប្រុសដែលគ្មានគូ ជាយូរណាស់មកហើយ" ។

ពេលដែលបានឃើញខមមិនរបស់ តួប្រុសក្នុងរឿង "I love you two" ហើយ ធ្វើឲ្យ Fans ផ្ទុះសំណើចខ្លាំងមែនទែន ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Mark prin Kimberly Boy Pakorn