អតីតក្មេងវត្តសំពោងផលអណ្ដែត លោក សាន រ័ត្នបញ្ញាសក្កិ ដែលធ្លាប់ជាដៃគូចម្រៀងជាមួយ
តារាចម្រៀងស្រី កំពូលត្អូញត្អែរ សុគន្ធ នីសា ពេលនេះហាក់ដូចជាមានភាពស្ងប់ស្ងាត់ បន្ទាប់
ពីមានកូន។
តារាចម្រៀង សម្លេងថ្នម សាន រ័ត្នបញ្ញាសក្កិ បានចូលរួមចំណែកក្នុងវិស័យសិល្បៈជិត ១០ឆ្នាំ
ទៅហើយ ប៉ុន្ដែ លោកហាក់ដូចជាមិនសូវយកចិត្តទុកដាក់ប៉ុន្មានចំពោះការរកលុយពីវិស័យនេះ
នោះទេ។ នេះប្រហែលជាគាត់ចង់ចាកចេញពីវិស័យសិល្បៈ?
កាលពីថ្ងៃទី ៧កន្លងទៅ លោក សាន រ័ត្នបញ្ញាសក្កិ បានអោយដឹងថា ពេលនេះ លោកកំពុងតែ
មានមុខរបរមួយ ដែលមិនមានពេលប៉ុន្មានសម្រាប់លោក ក្នុងការចេញទៅក្រៅ ប៉ុន្ដែលោកថ្លែង
ថា លោកនឹងនៅតែបន្ដច្រៀង នៅពេលមានឱកាស ព្រោះវាជាចំណូលចិត្តរបស់លោក។
គួររំលឹកថា លោក សាន រ័ត្នបញ្ញាសក្កិ គឺជាអ្នកស្រុក កោះនរា ធ្លាប់ជាកូនសិស្សលោក នៅវត្ត
សំពោងផលអណ្ដែត កាលពី ១០ឆ្នាំមុន។ លោក ត្រូវបានគេស្គាល់ច្រើន នៅពេលច្រៀងជាមួយ
តារាចម្រៀងស្រី សុគន្ធ នីសា។
បទចម្រៀងមួយចំនួនរបស់លោក សាន រ័ត្នបញ្ញាសក្កិ ដែលត្រូវបានគេស្គាល់ច្រើនបំផុត មាន
ដូចជាបទ "ចម្រៀងសន្យា" "ស្នេហ៍សូនីកា" "គូសំនៀង" "ឡាំលាវទូកង"។ល។
ឡាំលាវទូកង
គូសំនៀង
ចម្រៀងសន្យា
ដោយ ៖ សូរីយ៉ា