CamNews

តារា 

ដឹងអត់ថា គង់ ចន្ទស្រីមុំ និងស្វាមី យកប្រាក់ច្រើនបែបនេះទៅណា?

ភ្នំពេញ ៖ ក្រោយពីប្រកាសលក់ខោអាវ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកនាង គង់ ចន្ទស្រីមុំ និងស្វាមី ក៏ទទួលបានប្រាក់យ៉ាងច្រើន ហើយអ្នកនាងបានលើកឡើងទៀតថា "ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាងខ្ញុំ ដូច្នេះនាងខ្ញុំនិងយកថវិការដែលលក់សំលៀកបំពាក់បាន យកទៅជូនមន្ទីពេទ្យគន្ធបុប្ផា
ថវិការដែលទទួលបានពីការលក់សំលៀកបំពាក់របស់នាងខ្ញុំរយះពេល2ថ្ងៃនេះសរុបបានទាំអស់ ១២៧៧៧០០០ រៀល
ដូច្នេះនាងខ្ញុំបានបែងចែកថវិការនេះជា2ចំនែក -សំរាប់មន្ទីពេទ្យគន្ធបុប្ផា ចំនួន ៧៧៧០០០០៛
-ចំពោះចំណែកដែលនៅសល់នាងខ្ញុំនិងយកទៅផ្តល់ជូនកុមា កុមា ដែលខ្វះខាតសំភារះសិក្សា។
អរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រនិងចូលរួមជាមួយមូលនិថិជួយទៅដល់ កុមារកម្ពុជា អរគុណចំពោះការដូរដ៏ធំធេងនេះ🤘😗
#kongchansreymom #KCSMBD2017" ។ 



ឃើញខួបកំណើតឆ្នាំនេះរបស់ គង់ ចន្ទស្រីមុំ ហាក់មានភាពប្លែកខុសពីរាល់ឆ្នាំ ហើយក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់ដែរ ពីក្រុមអ្នកគាំទ្រ ចំពោះទឹកចិត្តដ៏ល្អរបស់តារាស្រីរូបនេះផងដែរ ៕




ដោយ ៖ គន្ធា


Tags: Kong chan sreymom Kem seyha