CamNews

ភាពយន្ត 

រឿង Dunkirk ដែលមានសមាជិក One Direction សម្តែងជាទាហានប្រយុទ្ធក្នុងសង្គ្រាម

កំសាន្ត ៖ “Dunkirk” ជាភាពយន្តរបស់អង់គ្លេសនិយាយពីសង្គ្រាម ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្ត។ តារាចម្រៀងពិភពលោកដ៏សង្ហា ហើយក៏ជាសមាជិកក្រុម One Direction ឈ្មោះ Harry Styles ក៏ចូលរួមសម្តែងជាកងទាហានក្នុងរឿងនេះដែរ។ មិនទាន់អស់ទេ នៅមានតួកុនហូលីវូដជាច្រើនទៀតដូចជា Tom Hardy, Cillian Murphy, Mark Rylance និង Kenneth Branagh ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺ “Dunkirk” ដឹកនាំដោយផលិតករភាពយន្តដែលឈ្នះពាន់រង្វាន់គឺលោក Christopher Nolan (ធ្លាប់ដឹកនាំរឿង “Insomnia” “Interstellar” និង “The Dark Knight Trilogy”)។




“Dunkirk” ជាភាពយន្តផ្អែកលើព្រឹត្តិការណ៍ពិតៗ ដែលនិយាយពីព្រឹត្តការណ៍ជម្លៀសកងទ័ពនៅភូមិ Dunkirk ក្នុងសង្គ្រាមលោកទីពីរ ភាពយន្តនេះនិយាយពីទ័ពសម្ព័ន្ធមិត្តពីប៊ែលហ្ស៊ិក អាណាចក្រអង់គ្លេស កាណាដា និងបារាំង ដែលបានជាប់លើឆ្នេរមួយនៅ Dunkirk ដោយពួកអាឡឺម៉ង់ជាអ្នកបង្ខាំងពួកគេ។ ​ពួកគេបានជួបនឹងស្ថានភាពដ៏លំបាក ដោយពួកសត្រូវចូលមកជិត។

ការថតដល់ទីកន្លែងពិតៗ (ឆ្នេរសមុទ្រ Dunkirk) ដោយប្រើកាមេរ៉ា IMAX គុណភាពសម្លេង ឈុតឆាកលាយឡំដោយអារម្មណ៍បាត់បង់ ភ័យខ្លាច ការតស៊ូ ជោគជ័យ លះបង់ នឹងមានក្នុងរឿង “Dunkirk”។​

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕






ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Dunkirk Movie article