CamNews

តារា 

ឆ្នាំនេះឆ្នាំមុន គង់ ចន្ទស្រីមុំ គ្រោងធ្វើរឿងដដែល!!

ភ្នំពេញ ៖ នៅក្នុងថ្ងៃខួបកំណើតឆ្នាំមុន តារាសម្តែងស្រី អ្នកនាង គង់ ចន្ទស្រីមុំ បានប្រមូលខោអាវមួយទឹកដែលខ្លួនប្រើប្រាស់ហើយ ដើម្បីលក់ទៅឲ្យហ្វេនៗរបស់ខ្លួន ដោយយកលុយដែលលក់ខោអាវទាំងអស់ បរិច្ចាកទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។ ហើយនៅក្នុងឆ្នាំនេះ ភរិយាលោក គឹម សីហា នៅតែមានគម្រោងធ្វើរឿងនេះដដែល ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

យោងតាមការបង្ហោះរបស់តារាស្រីរូបនេះ នៅលើបណ្តាញសង្គម អ្នកនាង បានលើកឡើងថា "តើមានបងប្អូនណាចាំបាននៅសកម្មភាពលក់សំលៀកបំពាក់​ មួយទឹករបស់ខ្ញុំកាលពីឆ្នាំមុនទេ? បើចាំអាចប្រាប់បានទេថាថវិការទាំងអស់នោះខ្ញុំបានយកទៅណាខ្លះកាលពីឆ្នាំ​ 2017​ ថ្ងៃទី6​ ខែ​ កក្កដា​ ក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំ?...តើបងប្អូនចង់អោយខ្ញុំបន្តរសកម្មភាពនេះក្នុងឆ្នាំ​ 2018​ ម្តងទៀតអត់ចា៎.......? បើចង់សូម​ ខមមិន​ ប្រាប់ពីអារម្មណ៍ផងណា ព្រោះជិតដល់ថ្ងៃអូនចាស់មួយឆ្នាំទៀតហើយ" ។ 


អ្នកជំនួញវ័យក្មេងរូបនេះបន្តទៀតថា "រាល់ថវិកាដែលលក់បានខ្ញុំនិងយកទៅបន្តរការជួយទៅដល់មន្ទីពេទ្យគន្ធបុប្ផាដដែរ​ .... ចង់ទៅកន្លែងផ្សេងដែលតែជិតនិងថ្ងៃសំរាលព្រះនាងតូចពេក" ៕




ដោយ ៖ គន្ធា


Tags: Kong chan sreymom Kem seyha