ព័ត៌មានកំសាន្ត ៖ ក្រុមបុរសនិងនារីជាច្រើនប្រហែលជាមានចម្ងល់ហើយថា តើហេតុអ្វីបានជាកំលោះសង្ហាលោក James jirayu មានមុខមាត់ទាក់ទាញនិងពោរពេញទៅដោយមន្តស្នេហ៍ទាក់ចិត្តនារីៗបែបនេះ ។
ការពិតទៅ James jirayu មិនមែនជាកូនកាត់ជនជាតិណានោះទេ លោកគឺជាជនជាតិថៃ ហើយអ្វីដែលសំខាន់គឺលោកមិនបានធ្វើការវះកាត់កែសម្ជស្សនោះឡើយ ពោលគឺមុខធម្មជាតិពិតៗដោយមិនអាចបដិសេដបាន ។
កាលពីពេលប៉ុន្មានថ្ងៃមុននេះត្រូវបានបែកធ្លាយរូបថតរបស់ម្តាយលោក James jirayu និងខ្លួនលោកផ្ទាល់ ។ ក្រោយរូបថតរបស់ម្តាយលោកនិងលោកត្រូវបានបែកធ្លាយក៏មានអ្នកនិយមលេងអិនធឺណិតនាំគ្នាចែកចាយរូបថតតារាប្រុសវ័យ ២៣ ឆ្នាំរូបនេះតៗគ្នាយ៉ាងច្រើនកុះករ ។
ដោយគេបានសង្កេតឃើញថា ម្តាយរបស់លោក James jirayu មានសម្រស់ស្រស់ស្អាត និងក្មេងមិនឃើញចាស់ទាល់តែសោះ ទោះបីលោក James jirayu ធំពេញកំលោះក៏ដោយចុះ ដោយសារតែកត្តានេះហើយទើបគេយល់ច្បាស់ថា លោក James jirayu មានសម្រស់ស្រស់សង្ហាដូចសព្វថ្ងៃនេះដោយសារតែកាត់ទៅរកម្តាយ ព្រោះម្តាយរបស់លោកស្អាត ។
គួរបញ្ជាក់ឲ្យដឹងថា លោក James jirayu មិនត្រឹមតែជាតារាសម្តែងទេ លោកថែមទាំងជាតារាចម្រៀង និងតារាម៉ូដែល ហើយក៏មានជំនាញផ្សេងៗដែលទាក់ទងជាមួយនិងសិល្បៈច្រើនដែរ ៕
-ចុចអាន ៖ ហេតុតែមានប្អូនស្អាតដូចតុក្កតា! តារាល្បីលោក Tono ត្រូវគេយល់ច្រឡំថាសង្សារនឹងគ្នា
-ចុចអាន ៖ ៨ សន្លឹករបស់ James Jirayu និងម្តាយជាទីស្នេហា មើលហើយហួសចិត្តនឹកស្មានមិនដល់!
ដោយ ៖ គន្ធា
ប្រភព ៖ IG