(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់រថយន្ត Land Cruiser មួយគ្រឿងឆ្នាំ២០១៤ ដែលគ្មានពន្ធនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។
ការចុះឃាត់រថយន្តសេរីទំនើប មួយគ្រឿងនេះ បានធ្វើឡើងដោយមានការសហការ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។
សាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី