ដំណឹងល្អ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមចេញបង្គោលព្រំដែនថ្មីមួយ សម្រាប់អ្នកដែលមានបំណងចង់ឆ្លងកាត់ប្រទេសថៃដើម្បីរកស៊ី កាលពីម្សិលមិញនេះ ។
ប្រភពដដែលបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យថា ពួកគេមានសិទ្ធិទទួលយកលិខិតឆ្លងដែនថ្មី ដែលត្រូវបានព្រមព្រៀងដោយប្រទេសទាំងពីរថែមទៀតផង ។
សេចក្ដីថ្លែងការណ៍បានប្រកាសថា ការឆ្លងកាត់ផ្លូវថ្មីនេះនឹងចំណាយអស់ត្រឹមតែ ៥ ដុល្លារ ហើយមានសុពលភាពរយៈពេលពីរឆ្នាំសម្រាប់ការចូលនិងចេញពីប្រទេសថៃ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimeskh