CamNews

តារា 

រូបថត១១ សន្លឹក ដែលសង្ហាខុសពីបុរសធម្មតា របស់ Lee Min Ho នៅក្នុងរឿង The legend of the blue sea

ព័ត៌មានកំសាន្ត ៖ សាច់រឿងដែលកំពុងតែពេញនិយមខ្លាំងបំផុត ទាំងក្នុងនិងក្រៅប្រទេសគឺរឿង "The legend of the blue sea" ដែលតួឯកប្រុសគឺកំលោះសង្ហាប្រចាំប្រទេសកូរ៉េ គឺលោក Lee Min Ho រីឯតួឯកស្រីគឺនាង jun ji hyun ។ 

តារាសម្តែងរូបសង្ហា លោក Lee Min Ho មិនថាខោអាវចម្លែកយ៉ាងណាក៏ដោយ នៅតែធ្វើឲ្យតារាកូរ៉េវ័យ ២៩ ឆ្នាំ ស្លៀកទៅឃើញថាសមនឹងមានរូបរាងកាន់តែសង្ហាខុសពីបុរសធម្មតា ។ 

ជាការពិតណាស់ លោក Lee Min Ho ត្រូវបានគេដឹងថា គឺជាតារាល្បីដែលស្លៀកពាក់អ្វីក៏សាកសមនឹងរូបរាងរបស់លោកដែរ ដូច្នេះហើយវាមិនមែនជារឿងចម្លែកទេ ដែលលោកបានគ្រងដំណែងជាតួឯកជាច្រើនរឿងស្ទើររាប់មិនអស់ ជាពិសេសគឺរឿងដែលកំពុងតែទទួលបាននូវការគាំទ្រពីសំណាក់មិត្តៗយុវវ័យ គឺរឿង "The legend of the blue sea" ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតដ៏ស្រស់ស្អាតរបស់បុរសក្នុងក្តីស្រម៉ៃរបស់មិត្តនារីៗទាំង ១១ នៅខាងក្រោមទាំងអស់គ្នា ៕














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: lee min ho jun ji hyun Seoul South korea kpop