ព័ត៌មានកំសាន្ត ៖ តារាសម្តែងតួអាឡិកអាឡក់ នាង សុខ សុម៉ាវត្តី កំពុងតែធ្វើសង្សាររបស់នាង ដែលជាផ្កាយ២បះសក់ច្រូង ក្រោយឃើញសិទ្ធិស្នាលជាមួយប្តីវិញ និងឃើញថាពួកគេមានភាពល្អុកល្អិនយ៉ាងខ្លាំងថែមទៀតផង ។
កាលពីពេលថ្មីៗនេះ មានក្រុមអ្នកសារព័ត៌មាន បានឃើញតារាសម្តែងរូបនេះកាលពីពេលថ្មីៗនេះជួបគ្នាក្នុងហាងផឹកស៊ីមួយ ហើយពួកគេជួបជុំគ្នាយ៉ាងសប្បាយរីករាយ ធ្វើឲ្យភ្ញៀវក្នុងហាងមានចម្ងល់ស្ទើរគ្រប់ៗគ្នា ។
ការពិតទៅរឿងដែលនាង សុខ សុម៉ាវត្តី ឃើញទៅសិទ្ធិស្នាលជាមួយប្តីវិញ គឺដោយសារតែរឿងកូនស្រីរបស់នាងតែប៉ុណ្ណោះ ព្រោះគេនៅចាំបានថា កន្លងមកថ្មីៗនេះ សុខ សុម៉ាវតី្តបានប្រកាសច្បាស់លាស់ថា នាងបានលែងលះស្វាមីដាច់ស្រេចហើយ ។ ហើយក្រោយពីការប្រកាសមួយរយ:ក៏មានព័ត៌មានថា នាងត្រូវលោកផ្កាយ២ តាមសូមស្នេហ៏ ហើយ នាង សុខ សុម៉ាវត្តី ក៏បានបើកចិត្តឲ្យលោកធំផ្កាយ២នោះដែរ ។ តែពេលនេះ សុខ សុម៉ាវត្តី បែរជាធ្វើឲ្យលោកផ្កាយ២នោះ ស្រឡាំងកាំងវិញម្តង តាមរយ:ការណាត់ជួបប្តីចាស់មកផឹកស៊ីកណ្តាលរាត្រីយ៉ាងសប្បាយរីករាយ ដូចកាលនៅត្រូវគ្នាអីចឹងដែលដំណឹងនេះប្រាកដជាធ្វើឲ្យលោកផ្កាយ២នោះមិនសប្បាយចិត្តឡើយ ព្រោះតែខ្លាចវត្តី វិលត្រឡប់ទៅជួបជុំអតីតប្តីវិញ នាំឲ្យស្តាយស្នេហ៏អ្នកមេម៉ាយរូបនេះ ។
ប៉ុន្តែការពិតទៅ គេសរសើចិត្តនាងទៅវិញទេ ការទៅជួបអតីតប្តីនោះគឺត្រូវបានមិត្តជិតដិតរបស់នាងនិយាយថា មិនមែនទៅបង្កាត់ភ្លើងស្នេហ៏ជាថ្មីនោះទេ គឺនាងធ្វើបែបនេះ គ្រាន់តែដើម្បីកូនស្រី ដែលមានអាយុ ៤ឆ្នាំ របស់នាងដើម្បីបានជួបប៉ារបស់គេផង និងបំពេញកាព្វកិច្ចលើផ្លូវច្បាប់ក្នុងការឲ្យកូនជួបឪពុករបស់នាងដោយសេរី ប្រសិនណាសុម៉ាវតី្តជាអ្នកគ្រប់គ្រងកូន ។ ពិសេសម្យ៉ាងទៀតនោះ គឺពួកគេធ្វើជាល្ខោនស្និទ្ធស្នាលកុំឲ្យកូនស្រីដឹងថា ឪពុកម្តាយគេលែងលះគ្នា អាចធ្វើឲ្យខូចផ្លូវចិត្តដល់កូនផងដែរ និងប៉ះពាល់អារម្មណ៍ក្មេង ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB