CamNews

ភាពយន្ត 

ឱកាសពិសេសដើម្បីទស្សនារឿង My Little Pony នៅចុងសប្តាហ៍នេះ

កំសាន្ត ៖ បន្ទាប់ពីរឿងភាគទាំងប្រាំពីរដែលបានចាក់តាមទូរទស្សន៍ ភាពយន្តគំនូរជីវចលលាយឡំដោយតន្ត្រី "My Little Pony" បានត្រឡប់មកជាភាពយន្តខ្នាតធំចាក់បញ្ចាំងក្នុងរោងភាពយន្ត ជាមួយនឹងវត្តមានរបស់តារាសម្តែងល្បីៗជាច្រើនរូប។ តួអង្គសត្វក្តាន់ទាំងប្រាំមួយគឺ Applejack, Rainbow Dash, Pinkie Pie, Fluttershy និង Rarity ត្រឡប់មកជាថ្មីជាមួយនឹងបេសកកម្មមួយ ព្រោះទីក្រុងរបស់ពួកគេឈ្មោះ Ponyville កំពុងរងការគំរាមកំហែង។ ពួកគេត្រូវធ្វើដំណើរទៅ Equestria ក្នុងគោលបំណងដើម្បីសង្គ្រោះ Ponyville។ មុនពេលទៅទស្សនារឿងនេះ មកស្គាល់តារាសម្តែងដែលបញ្ចូលឲ្យតួអង្គក្នុងរឿង "My Little Pony: The Movie" ទាំងអស់គ្នា!

Tempest Shadow គឺជាក្តាន់បាក់ស្នែង នៅក្រោមបញ្ជារបស់ Storm King ដែលបញ្ចូលសម្លេងដោយ Emily Blunt. Songbird Serenade គឺជាកំពូលតារាចម្រៀងប្រចាំតំបន់ Equestria ហើយតួអង្គនេះបញ្ចូលសម្លេងដោយ Sia. មេក្រុមឈ្មោះ Celaeno គឺជាមេក្រុមសត្វសេក ហើយក៏ជាចោរប្លន់ផងដែរ គេត្រូវបានស្នើរឲ្យធ្វើការឲ្យ Storm King ជាពិសេសនោះតួអង្គមួយនេះបញ្ចូលសម្លេងដោយ Zoe Saldana (នាងមានពណ៍បៃតង ហើយទស្សនិកជននឹងឃើញគាត់ក្នុងកម្រងរឿង Guardian of the Galaxy)។


ប្រសិនជាអ្នកទាំងអស់គ្នាមិនទាន់បានទស្សនារឿងនេះទេកុំភ្លេចណាចុងសប្តាហ៍នេះនៅរោងភាពយន្តលេជេនក្នុងតម្លៃពិសេស។  

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limite


Tags: Movie Article My Little Pony