ព័ត៌មានកំសាន្ត ៖ ជីវិតគ្រួសារមួយដែលតែងតែបង្ហាញសុភមង្គលនិងភាពសប្បាយរីករាយឲ្យមហាជនបានឃើញ និងមានក្រុមអ្នកគាំទ្រជាច្រើនច្រណែននិងចង់មានជីវិតគ្រួសារអស្ចារ្យពួកគេខ្លាំងណាស់ ប៉ុន្តែក៏ត្រូវឃ្លាតឆ្ងាយពីគ្នាមួយរយៈពេល ដើម្បីអនាគតទៅថ្ងៃមុន និងដើម្បីកូនស្រីជាទីស្នេហាមានអនាគតនៅពេលដែលគេធំឡើង ។
កាលពីយប់មិញនេះនាង Gubgib បង្ហោះរូបមាត់ទល់មាត់ជាមួយស្វាមីនៅលើគ្រែ មុនពេលលោក Bie kpn ចាកចេញទៅប្រទេសចិន ដើម្បីធ្វើការងារប្រហែលជាជាង ៣ ខែឯណោះ ធ្វើឲ្យខ្លួនជាភរិយានឹកស្វាមីកាន់តែខ្លាំងព្រោះមិនចង់រស់នៅឆ្ងាយពីគ្នា ប៉ុន្តែដើម្បីការងារនិងរកលុយឲ្យបានច្រើនទុកសម្រាប់ផ្តត់ផ្គង់គ្រួសារ ។
ទោះបីជាយ៉ាងណាក៏ដោយ Fans ជាច្រើនក៏ចូលខមមិនលើទឹកចិត្តដល់តារាសម្តែងថៃ នាង gubgib ដែលជាភរិយារបស់លោក Bie kpn ហើយសង្ឃឹមថាពេលស្វាមីត្រលប់មកវិញ នាងនិងគ្រួសារនិងជួបជុំគ្នាជាថ្មីម្តងទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook