CamNews

តារា 

មនុស្សស្រីម្នាក់ អាចទ្រាំបានដល់ថ្នាក់នឹងដើម្បីសង្សារ ចាត់ទុកថា Mario គឺជាមនុស្សប្រុសដែលមានសំណាងហើយ

ព័ត៌មានកំសាន្ត ៖ មហាជនប្រហែលជាបានស្គាល់រួចមកហើយ តារាចម្រៀងនិងជាក្រុមអ្នករាំមួយដែលមិនចេះជាមានកេរ្តិ៍ឈ្មោះល្បីប៉ុន្មានទេ គឺនាង JunJera Junpitakchai ដែលជាមិត្តស្រីរបស់តារាល្បីលំដាប់ជួរមុខនៅឯប្រទេសថៃ គឺលោក Mario Maurer ហើយមហាជនក៏កាន់តែដឹងច្បាស់ទៅទៀតរឿងដែលក្រុមអ្នកគាំទ្រមួយចំនួនមិនពេញចិត្តឲ្យរូបនាងនិងមិត្តប្រុសទាក់ទងគ្នា ។

ហើយរឿងដែលហួសចិត្តមួយដែរ Fans ដែលមិនចូលចិត្ត នាង JunJera Junpitakchai ក៏ចូលខមមិនល្អក្នុងរូបថតដែលនាងបានបង្ហោះដោយកាន់បាច់ផ្កា ដើម្បីជូនលោក Mario ក្នុងថ្ងៃបញ្ចប់ការសិក្សា កាលពីខែមករា ។ នៅក្នុងនោះផងដែរ នាង Junpitakchai ក៏បានផ្តល់កិច្ចសម្ភាស៍ឲ្យគេហទំព័រ gossipstar ថា "នាងមិនប្រកាន់ទេចំពោះរឿងដែល Fans មិនពេញចិត្ត និងចូលខមមិនពាក្យមិនល្អចំពោះរូបនាង, ខ្ញុំគ្រាន់តែដឹងថា អ្វីដែលអាចលះបង់ចំពោះមិត្តប្រុសរបស់ខ្លួននោះគឺ មិនអាចបង្ហោះរូបថតជាមួយគ្នាបានទេ ធ្វើដូចធម្មតា ស្រលាញ់គ្នាបែបសាមញ្ញបំផុត ដូចគូស្នេហ៍ទូទៅ សំខាន់ខ្ញុំ Mario ស្រលាញ់គ្នា ដូច្នេះគ្រាន់តែមិនបានបង្ហោះជាមួយគ្នាក៏មិនអីដែរ" ។

ក្នុងនាមជាមនុស្សស្រីម្នាក់ អាចទ្រាំបានទាំងពាក្យអ្នកដទៃនិយាយមិនល្អចំពោះខ្លួន ថែមទាំងមិនអាចបង្ហាញពិភពលោកបានឃើញថា ខ្លួនមានមនុស្សដែលយើងស្រលាញ់ហើយ ចាត់ទុកថាតារាសម្តែងរូបសង្ហា លោក Mario គឺជាមនុស្សប្រុសដែលមានសំណាងហើយ ព្រោះមានមិត្តស្រីមានការអត់ធ្មត់បែបនេះ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Mario Maurer JunJera Junpitakchai Marco Maurer