CamNews

តារា 

PSY ប្រកាសថ្ងៃត្រឡប់ មកជួបអ្នកគាំទ្រ បន្ទាប់ពីបាត់មុខ មួយខ្យល់ធំ

កូរ៉េ៖ ម្ចាស់បទ «Gangnam Style» តារាចម្រៀងដ៏ល្បីល្បាញ វ័យ៣៧ឆ្នាំ PSY បានធ្វើឲ្យអ្នកគាំទ្រ រីករាយបន្ទាប់ពី បង្ហោះរូបភាព មួយសន្លឹក បង្ហាញកាលបរិច្ឆេទ អាល់ប៊ុមចម្រៀងថ្មី ។

ក្រោយការទន្ទឹង រង់ចាំយ៉ាងយូរពីសំណាក់ អ្នកគាំទ្រតារាចម្រៀង PSY នៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៥នេះ បានធ្វើឲ្យ មានការភ្ញាក់ផ្អើល ដោយបង្ហាញរូបភាពមួយសន្លឹក ជាមួយនឹងកាលបរិច្ឆេទ នៃអាល់ប៊ុមថ្មី ដោយខាងក្រោយរូបភាព សរសេរថា « PSY NEW ALBUM 2015.12 .01» មានន័យថា គឺនឹងចេញ នៅថ្ងៃទី១ខែធ្នូ ខាងមុខនេះ ដែលជា ដំណឹងល្អសម្រាប់ប្រិយមិត្ត ដែលកំពុងទន្ទឹង រង់ចាំតារារូបនេះ យ៉ាងអន្ទះសារ។

ក្រៅពីតារាចម្រៀង PSY អ្នកគាំទ្រ ក៏កំពុងតែរង់ចាំ ការវិលត្រឡប់មកវិញ របស់តារាជាច្រើនរូបផ្សេងទៀត របស់ YG Entertainment ផងដែរ ដូចជា WINNER, iKON និងក្រុមចម្រៀងចម្រៀងដ៏ល្បីល្បាញ2NE1 ជាដើម៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news Gangnam style Psy Gentleman South korea