CamNews

គ្រោះថ្នាក់ 

ស្ត្រេសពេក ! បុរសម្នាក់​ចាក់ខ្លួន​ឯងព្រោះ តែចង់បាន​ច្បាប់ឈប់ សម្រាក​ពីការងារ

ជប៉ុន៖ ពិតជាស្មានមិនដល់ឡើយថាបុរសពេញ វ័យម្នាក់បែរជាសុខចិត្តរងការឈឺ ចាប់ដោយគេបានទាញកាំបិត ចាក់ខ្លួនឯងព្រោះតែចង់ ទទួលបានថ្ងៃឈប់ សម្រាកការងារ។

ប៉ូលីសជប៉ុននិយាយថា ជនសង្ស័យអាយុ៥៤ឆ្នាំឈ្មោះ Masaru Miura ហូរឈាមសស្រាក់ហើយបាន មកប៉ុស្តិ៍ប៉ូលីសរួចប្រាប់ថា ខ្លួនត្រូវជនមិនស្គាល់មុខ ចាក់នឹងកាំបិតនៅក្បែរ ស្ថានីយរថភ្លើង Nagoya ស្ថិតនៅ Kasugai កាលពីម៉ោង៧ និង២០នាទីថ្ងៃកើតហេតុប៉ូលីស ទៅស៊ើបអង្កេតថែមទៀតបន្ទាប់ពី ទទួលបានសេចក្តីរាយការណ៍ នេះហើយក៏រកឃើញកាំបិតប្រឡាក់ ឈាមនៅកន្លែងកើតហេតុ។

ក្រោយមក សមត្ថកិច្ចសង្ស័យថា Miura និយាយមិនពិតបន្ទាប់ពីផ្សំផ្គុំ ភស្តុតាងទៅមិន សមហេតុផល ទីបំផុតជននេះក៏ព្រមសា រភាពថា គេចាក់ខ្លួនឯងដើម្បីបានថ្ងៃឈប់សម្រាក ព្រោះវាស្ត្រេសខ្លាំងណាស់ ប៉ុន្តែដោយសារកុហក ប៉ូលីសទើប Miura ត្រូវឃាត់ខ្លួន៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unt news