(ឥណ្ឌា)៖បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបាន ចាប់ខ្លួនពីបទសម្លាប់មិត្តភក្តិ ជិតស្និទ្ធនៅពេលជប់លៀង ខួបកំណើតព្រោះតែបុរស រងគ្រោះបដិសេធ មិនឡើងរាំក្នុងពិធី។
ជនបង្កហេតុអាយុ២១ឆ្នាំឈ្មោះ Ketan Shirvadkar រស់នៅទីក្រុងមុំបៃត្រូវចោទប្រកាន់ ពីបទមនុស្សឃាតក្រោយ ពីគេសម្លាប់បុរសអាយុ២៥ឆ្នាំ ឈ្មោះ Ankush Jadhav ដែលត្រូវជាមិត្តភក្តិនឹងគ្នា ហើយនៅថ្ងៃកើតហេតុ អ្នកទាំងពីរបានរៀបចំ ពិធីជប់លៀងនេះឲ្យមិត្ត ម្នាក់ទៀតនៅថ្ងៃកំណើត។
ពួកគេទាំងអស់មានគ្នា៥នាក់ដែលពេល ផឹកស៊ីស្រវឹងហើយ Shirvadkar ក៏ហៅ Jadhav ឡើងរាំតែ គេមិនព្រមធ្វើឲ្យ Shirvadkar ផ្ទុះកំហឹងក៏កើតជាជម្លោះ ឡើងស្រាប់តែជននេះទាញ កំណាត់ឈើមកវាយបុរស រងគ្រោះចំក្បាលតែម្តង។ Jadhav ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ប៉ុន្តែដោយសារ របួសធ្ងន់ធ្ងរគេក៏ស្លាប់ រីឯជនដៃដល់ ត្រូវប៉ូលីសចាប់ខ្លួន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង